Sponsor
រិទ្ធី

លោកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ថាបានឃើញដីកាកោះហៅឲ្យចូលខ្លួនថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជំនុំជំម្រះលើជនជាប់ចោទ ឈ្មោះជួប សម្លាប់ ប៉ុន្តែលោកស្រីសុំបញ្ជាក់ថា តាំងពីស្វាមីលោកស្រីត្រូវបានឃាតករបាញ់សម្លាប់រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ កុំថាឡើយចង់ទៅដាក់ពាក្យបណ្តឹង សូម្បីតែគិតថាទៅប្តឹងក៏មិនដែលគិតផង ពីព្រោះលោកស្រីដឹងច្បាស់ហើយថាតុលាកានៅទីក្រុងភ្នំពេញគ្មានសម្ថភាពចាប់ឃាតករពិត និងរកយុត្តិធម៌ឲ្យលោកស្រីបានឡើយ ។

ព្រះ​រាជ​អាជ្ញា​នៃ​​មហា​អយ្យការ​ អម​សាលា​ឧទ្ធរណ៍​ បាន​ចេញ​ដី​កា​កោះ​ហៅ អ្នក​ស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត​ កែម ឡី ក្នុងនាមដើម​បណ្ដឹង​រដ្ឋ​ប្បវេណី ឲ្យ​ចូល​​ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​ចូល​រួម​សវនាការ​ជំនុំជម្រះ​ ជន​ជាប់​ចោទ​ ជួប សម្លាប់ ​ ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​ ៣​ ខែ​មេសា​ ឆ្នាំ២០១៨ វេលា​ម៉ោង ​២ ​រសៀល នៅ​បន្ទប់​ទី​ ២ ជា​កំណត់។

ក្នុង​ដីកា​កោះ​ ដែលចេញ​ដោយ​ព្រះ​រាជ​អាជ្ញា ហ៊ឹង​ ប៊ុនជា ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០១៨ ក៏​បាន​សរសេរ​​ដែរ​ថា បុគ្គល​ពាក់​ព័ន្ធ​ ត្រូវ​បាន​កោះ​ហៅ​ក្នុង​ឋានៈ​ជា​ជន​រងគ្រោះ ហើយ​ក្នុង​​វង់​ក្រចក​បាន​សរសេរ​​ថា «ការ​មិន​ចូល​​បង្ហាញ​ខ្លួន​ នៅ​ពេល​សវនាការ​ ការ​មិន​ព្រម​ឆ្លើយ​ឲ្យ​ព័ត៌មាន ក្នុង​ឋានៈ​សាក្សី ឬ​ ការ​ឆ្លើយ​ឲ្យ​ព័ត៌មាន​ក្លែង​ក្លាយ ​​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់»។

គួររំលឹកថាលោកស្រី ប៊ូ រចនា ធ្លាប់បានប្រកាសថានឹងចូលរួមរាល់សកម្មភាពសង្គម ជាមួយបងប្អូនជនរួមឈាមខ្មែរនៅគ្រប់ទិសទី ជាពិសេស ជាមួយបងប្អូនរួមឈាមខ្មែរនៅប្រទេសអូស្ត្រាលី ដើម្បីបុព្វហេតុជាតិ​ និង​ មាតុភូមិកម្ពុជាដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor