Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មួយរយៈមុនមានការចាប់អារម្មណ៍យ៉ាងខ្លាំនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹង មន្តអាគម កាប់មិនមុតពីគ្រូអគ្គីនេត្រ ប៉ុន្តែបច្ចុប្បន្នត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយទាក់ទងនឹងគ្រឿងញៀន តែអ្វីដែលបងប្អូនមានការចាប់អារម្មណ៍ទៀតនោះគឺ លោក ចាងហ្វាង សាន្ត ប៊ុនធឿន ព្រោះលោកក៍មានគ្រូរបស់ខ្លួនដែរ ហើយតែងតែប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

កាលពីពេលថ្មីៗកន្លងទៅនេះ លោកបានបញ្ចេញនូវឬទ្ធិដើម្បីឲ្យប្រិយមិត្តរបស់លោកបានឃើញ ដោយការខាំធូបកំពុងឆេះ និងប្រើកាំបិតតាំងតោកាប់ក-មាន់ នៅលើទ្រូង និងយកកាំបិតកាំលើទ្រូងទៀតផង។

ប្រិយមិត្តចង់ដឹងច្បាស់សូមទស្សនាទាំងអស់គ្នាពី Troll ពូម៉ូតូឌុប ៖

សូមជម្រាបជូនថា កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ​ថ្ងៃទី​១៧កុម្ភ:២០១៧កន្លងទីនេះ រថយន្ត​របស់​ក្រុមការងារ​ដែលគេ​ស្គាល់​ថា​ លោក​ សាន្ត​ ប៊ុនធឿន​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ត្រង់ចំណុចត្រែងត្រយឹង ហួសពីផ្សាបន្តិច ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ មកពីខេត្តព្រះសីហនុ វិលត្រឡប់មកភ្នំពេញ។ តាម​ការ​អះអាង​របស់​លោក​លោក​ សាន្ត​ ប៊ុនធឿនថា​ មកដល់​ចំណុច​ខាងលើ​ មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​រេចង្កូត​សំដៅ​រថយន្ត​របស់​ទាំង​កម្រោល​ ទើប​ធ្វើ​ឲ្យ​រថយន្ត​របស់​ព្យាយាម​គេច​ធ្លាក់​ម្ខាង​ផ្លូវ​តែម្ដង​ ធ្វើឲ្យ​លោក​សាន្ត​ប៊ុនធឿន និង​តៃកុង​រថយន្ត​រងរបួស​ធ្ងន់​ទាំង២នាក់​ និង​រងការ​ខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ​។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor