
បង្គោលភ្លើងមួយដើម នៅទប់មុខហាងបបរសមនោរម្យឆ្លងភ្លើង តាមប្រភពបានឱ្យដឹងថា៖ ករណីឆ្លងចរន្តអគ្គិសនីនៅផ្លូវស៊ីវត្ថា ទល់មុខហាងបបរសមនោរម្យ មិនមែនបង្គោលភ្លើងរបស់អគ្គិសនីសៀមរាបទេ គឺបង្គោលភ្លើងបំភ្លឺផ្លូវ ដែលបានរៀបចំ និងគ្រប់គ្រងដោយសាលាខេត្តសៀមរាប។ គណនីហ្វេសប៊ុកឈ្មោះ Charak Both សរសេរថា៖ មូលហេតុនៃការឆ្លងចរន្តនេះ បណ្តាលមកពីការធ្វើ តំណរខ្សែនៅចុងដងអំពូលបំភ្លឺផ្លូវមិនល្អ។ ដូច្នេះដើម្បីជួយដោះ
ស្រាយបញ្ហានេះក្រុមការងារ EDC-SR (អគ្គិសនីសៀមរាប) បានសហការនិងបានត្រួតពិនិត្យដោយធ្វើការកាត់តំណរខ្សែ ពីផ្នែកខាងគល់បង្គោល ដែលបន្តទៅប្រើអំពូលនៅចុងបង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់។
ប្រភពបន្តទៀតថា ក្នុងករណីនេះសូមអស់លោក-អ្នកគ្រប់គ្រងផ្នែកនេះរបស់សាលាខេត្ត និងខាងសាលាក្រុង មេត្តា
ជួយពិនិត្យមើលឲ្យបានញឹកញាប់ផង ព្រោះករណីនេះ មានពលរដ្ឋមួយចំនួនគាត់តែងតែបន្ទោសខាងអគ្គិសនីសៀមរាប។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាពត៌មាន។



បញ្ជាក់៖ បញ្ហានេះជាបន្ទុកនៃការទទួលខុសត្រូវរបស់សាលាខេត្តសៀមរាប។