header ads

Sponsor


ដោយ៖ វណ្ណា

តាកែវ ៖ មន្រ្តីជាន់ខ្ពស់ខេត្តតាកែវ បានធ្វើការណែនាំឲ្យមន្រ្តីជំនាញពិនិត្យមើលជនបរទេស ចូលមក ស្នាក់ នៅនឹងធ្វើការនៅក្នុងខេត្ត របស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជន បរទេសដែល មកវិនិយោគ ឫប្រកបមុខរបរណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ស្តីពីការងារអធិការកិច្ចហត្ថពលកម្មបរទេស និងសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារមុខរបជនទេស ថ្លែងនៅក្នុងកិច្ចប្រជុំ ដែលបានរៀបចំធ្វើ នៅក្នុងខេត្តតាកែវនៅព្រឹកថ្ងៃ សុក្រ ទី ៩ ខែ មិនា ឆ្នាំ ២០១៨ នៅស្នងការដ្ឋាននគបាលខេត្តតាកែវ លោក អ៊ុន វណ្ណា អភិបាលរង ខេត្តតាកែវ បានធ្វើការណែនាំដល់សម្ថកិច្ចអន្តោប្រវេសន៏ និងមន្ទីរការងារ ត្រូវធ្វើយ៉ាងណាក្ដាប់ ឲ្យបានចំពោះជនបរទេសដែលចូលមកស្នាក់នៅនិងធ្វើការនៅក្នុងខេត្តតាកែវ។

លោក អ៊ុន វណ្ណា បានថ្លែងបន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះមានជនបរទេស បានចូលមកធ្វើការ នៅក្នុងប្រទេសកម្ពុជាប្រមាណជាង១៧ម៉ឺននាក់។ ក្នុងចំណោមជនបរទេសទាំងជាង១៧ម៉ឺននាក់នេះ បាន ចូលមកធ្វើសៀវភៅការងារ មានចំនួនតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសៀវភៅការងារឬប័ណ្ណការងារ នេះតម្រូវអោយជនបរទេសម្នាក់ៗ ត្រូវបង់ប្រាក់ចូលរដ្ឋចំនួន១០០ដុល្លាក្នុងរយៈពេល១ឆ្នាំ។ ក្នុងឆ្នាំ២០១៧ កន្លងទៅ រាជរដ្ឋាភិបាលខាតបង់ថវិការប្រមាណជាង១២លានដុល្លារអាមេរិក ដែលបណ្ដាលមក ពីជនបរទេសមិនចូលមកធ្វើសៀវភៅការងារ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៏បន្តថា បញ្ហាជន បរទេសនេះ អាជ្ញាធពាក់ព័ន្ធជាពិសេសសមត្ថកិច្ច អន្តោប្រវេសន៏និងមន្ទីរការងារ ត្រូវតែក្ដាប់ឲ្យបានពី ជនបរទេសចូលមកស្នាក់នៅក្នុង និងធ្វើការនៅក្នុងខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការចូល មកស្នាក់នៅ ដោយខសុច្បាប់ និងត្រូវប្រមូលចំណូលចូលថវិការជាតិ ចំពោះជនបរទេសណាដែលចូល មកធ្វើការនៅក្នុងខេត្ត។

បើយោងតាមលោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តាកែវ បានថ្លែងថា ក្នុងឆ្នាំ២០១៨នេះមានជនបរទេសចូលមកធ្វើការ នៅតាមកាស៊ីណូ រោងចក្រសហគ្រាស និងគ្រិះស្ថាននានានៅក្នុងខេត្តតាកែវមានចំនួន៧៥៣នាក់។ ពួកគេទាំងអស់បានបំពេញ បែបបទសុំប័ណ្ណ ការងារដោយបង់ប្រាក់ចូលថវិការជាតិទៅតាមច្បាប់ ហើយដើម្បីទប់ស្កាត់ចំពោះជនបរទេស ដែលមិនមក សុំប័ណ្ណការងារ មន្រ្តីមន្ទីរការងារតែងតែចុះទៅធ្វើអធិការកិច្ច នៅតាមរោងចក្រសហគ្រាស កាស៊ីណូជារៀងរាល់ខែ និងបានធ្វើការណែនាំឲ្យជនបរទេសណា ដែលជិតផុតកំណត់ សៀវភៅការ ងារត្រូវចូលខ្លួនមកសុំច្បាប់បន្តទៅទៀត ជៀសវាងរងការផាកពិន័យចំពោះភាពយឺតយ៉ាង ឬអាចបណ្ដេញ ចេញចំពោះជនបរទេសណា ដែលចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារដែលចេញ ដោយមន្ទីរការងារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post