header ads

Sponsor

ដោយ៖ វណ្ណា

ខេត្តតាកែវ៖ មានការឃុបឃិតជាលក្ខណៈប្រព័ន្ធ លក់កំពង់ចម្លងមួយកន្លែងស្ថិតនៅក្នុង ភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែល អាជ្ញាធរស្រុកអង្គរបុរីបានលក់ទៅឲ្យមេឈ្មួញឈ្មោះ ម៉េង ដោយក្នុងមួយឆ្នាំមិនក្រោម ៦០លានរៀលទេ ហើយបានផ្តល់សិទ្ធិអំណាចទៅឲ្យឈ្មួញនោះជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ ២៤ ម៉ោង លើ ២៤ម៉ោង ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវទំនប់មួយនេះ បន្សល់ទុកពី សង្គម ចាស់ ដែលមានដាច់តែជាង១០ម៉ែត្រប៉ុណ្ណោះ តែអាជ្ញាធរមិនបានអើពើកែសំរួលដល់ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ បែរជាឆ្លៀតឱកាសលក់ទៅឲ្យមេឈ្មួញក្នុងតម្លៃថ្លៃកប់ពពកទៅវិញ ហើយធ្វើឲ្យឈ្មួញ មានឱកាសបឺតជញ្ជក់ប្រាក់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំពង់ចម្លងនោះ ដោយក្នុងមនុស្សម្នាក់តម្លៃ ១០០០ រៀល ម៉ូតូ១គ្រឿង ១០០០ រៀល ចំណែកនៅពេលយប់វិញ ការចម្លងមានការយកតម្លៃថ្លៃ ដោយម៉ូតូមួយគ្រឿង ៥០០០ រៀល ។

ប្រជាពលរដ្ឋបានលើកឡើងថា មានការគៀបសង្កត់តាមរយះមេឈ្មួញ ហើយកំពង់ចម្លងនេះ មាន ការឆ្លងកាត់ពីសំណាក់ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តតាកែវ ។ ជុំវិញករណីខាងលើនេះ អ្នកកាសែត មិនអាចសុំការបំភ្លឺពីសំណាក់មេឈ្មួញកំពង់ចម្លងនោះបានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។

លោក ពួយ រដ្ឋ អភិបាលរងស្រុកអង្គរបុរីបានឲ្យដឹងថា កំពង់ចម្លងនេះ ពិតជាពុំមានច្បាប់មែន ប៉ុន្តែខាងអាជ្ញាធរបានព្រមានមិនឲ្យយកតម្លៃថ្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់កំពង់ចម្លងនោះទេ បើសិនជាលោក ម៉េង ដែលជាមេឈ្មួញកំពង់ចម្លងនោះមិនស្តាប់ អាជ្ញាធរនឹងបិទអាជីវកម្ម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post