Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុក លោកវ័យ៦៨ឆ្នាំម្នាក់ ដែលកំពុងតែដើរឆ្លងថ្នល់ពេញទំហឹង បណ្ដាលឲ្យស្លាប់អាណោចអាធ័ម នៅថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនីងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥៖០០នាទី នៅចំណុចផ្លូវជាតិលេខ២១ ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5164 (អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកឈ្មោះសិត សារ៉េត ហៅទូច ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរឆ្លងថ្នល់ពីកើតមកលិច ដល់ចិញ្ចើមថ្នល់ខាងលិច ក៏ត្រូវរថយន្តបុក បណ្ដាលដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានបើករថយន្តគេចខ្លួនដល់គល់ស្ពានលេខ១៣ ភូមិស្វាយតានី ក៏ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្ដង ។

បច្ចុប្បន្ន រថយន្តបង្ក ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពបានប្រគល់ជូនក្រុមកគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណៃខ្មែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor