Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ តារាចម្រៀងនិងសម្ដែងនិងជាអ្នកកំប្លែង ម៉ាដូណា បានបញ្ចេញអារម្មណ៏អាកអន់ស្រពន់ចឹត្តនៅពេលដែលឃើញតារាចម្រៀងហង្សមាស ខេមរៈ សិរីមន្ត ចេញបទ"រាំក្បាច់ក្ងោក" ដែលមានភាពស្រដៀងទៅនឹងចម្រៀងរបស់ខ្លួនដែលបានចេញកន្លងមក។

បើយោងតាម ម៉ាដូណា ដែលបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា បទ "មករាំក្បាច់ក្ងោក" លោកបាននិពន្ធដោយខ្លួនឯងមិនបានបានលួចចម្លងពីបរទេសមកនោះទេនិយាយជារួមបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកសុទ្ធសាធតែម្ដង។ ការតែងនិពន្ធបទចម្រៀងនេះគឺទុករាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះ។  

រូបតំណាង

ក៏ប៉ុន្តែលោកពិតជាមានអារម្មណ៏មិនស្បាយចឹត្តនោះទេ បន្ទាប់ពីឃើញផលិតកម្មហង្សមាសបានចេញបទ «រាំក្បាច់ក្ងោក» ដែលស្រដៀងគ្នានិងបទរបស់លោកទាំងសាច់ភ្លេងនិងការរាំ។ 

ម៉ាដូណា បានបន្ថែមថា ខ្ញុំមិនចោទថាហង្សមាសលួចចម្លងបទខ្ញុំនោះទេ តែបទនេះខ្ញុំចេញតាំងពីកន្លះឆ្នាំមុន ដោយមានតារាចម្រៀងនិងអ្នកនិពន្ធមួយចំនួនធ្វើជាសាក្សី ហើយមុនចេញថត MV ពេលឡើងប៉ុស្តិ៍ទូរទស្សន៍ខ្ញុំយកបទហ្នឹងមកច្រៀងរាំដើម្បីបង្ហាញទស្សនិកជនថែមទៀតផង។ ឥលូវស្រាប់តែជិតដល់ខែចូលឆ្នាំបែជាហង្សមាសចេញតែម្ដង។

ពាក់ព័ន្ធករណីខាងលើនេះមិនមានការបកស្រាយពីក្រុមហ៊ុនហង្សមាស និងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នោះទេ ប៉ុន្តែលោក​ ខេមរៈ ភារុណ ត្រូវ​ជា​បង​ប្រុស​​​​ សិរីមន្ត បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​ លោក​​អត់​​ដឹង​ទេ​​ទាក់​ទង​បទ ​«​រាំ​ក្បាច់​ក្ងោក​» ​នេះ ព្រោះ​ខណៈ​នេះ​លោក​កំពុង​តែ​ជាប់​ប្រជុំ​។  

ជុំវិញរឿងនេះ ម៉ាដូណា ក៍បានឆ្លើយតបយ៉ាងខ្លីថាទៅកាន់អ្នកបញ្ចេញមតិខ្លះថា «ខ្ញុំនឹងមកស្រាយនៅល្ងាចនេះ ជុំវិញរឿងបងប្អូនថា ខ្ញុំយកបទ ខេមរៈ សិរីមន្ត មកច្រៀង

បទ​«រាំ​ក្បាច់​ក្ងោក​» ច្រៀង​ដោយ ខេមរៈ សិរីមន្ត

បទ​«មក​រាំ​ក្បាច់​ក្ងោក​» ច្រៀង​ដោយ​ ម៉ាដូណា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor