
បាត់ដំបង៖ នារីជំទង់មានសម្រស់ ស្រស់ស្អាតម្នាក់ បានលេបថ្នាំសម្លាប់ខ្លួន ហើយបានស្លាប់កាលពីម៉ោង១០ព្រឹក ថ្ងៃទី០៥ មីនា ស្ថិតនៅក្នុងមន្ទីរព្យាបាល ហូតសុគុណ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នាងក្រមុំរូបខាងលើនេះ មានឈ្មោះ ស៊ីញ ហួយ អាយុ២៥ឆ្នាំ ហើយការសម្រេចចិត្តធ្វើអត្តឃាតបែបនេះ ត្រូវបានគេសង្ស័យថា ទំនងជាមានវិបត្តិស្នេហា៕

សូមប្រិយមិត្តកុំយកតម្រាប់តាម គួរខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួន ដើម្បីជាធនធានសម្រាប់ប្រទេស ក៍ដូចជាគ្រួសារខ្លួន។
