Sponsor
រិទ្ធី

លោក ឌិន សុមេសុទ្ធារិទ្ធ អ្នកជំនួញដ៏ល្បី និងជាសហស្ថាបនិកសណ្ឋាគារ Frangipani Villa Group បានរិះគន់សេវាកម្មរបស់ធនាគារ ABA Bank សាខាមុខវត្តទួលទំពូង។ នេះបើយោងតាមគណនីយហ្វេសប៊ុករបស់លោក។

លោកប្រធានសមាគមន៍សណ្ឋាគារកម្ពុជា បានរិះគន់ថា៖ តាំងពីកើតពីពោះម៉ែមិនដែលបានជួប! ខំប្រឹងអត់ធ្មត់ដែរ តែទ្រាំមិនបាន ព្រោះអង្គុយចាំមួយម៉ោងហើយ ណាមួយឃ្លានបាយផង បែរជាជួបរឿងមិនគួរឱ្យជឿទៀត។ អតីតអនិស្សិត សាកលវិទ្យាល័យ AIT បន្តថា៖ ខ្ញុំក៏មិនចង់បង្ហាញឈ្មោះធនាគារនេះដែរ តែទប់ចិត្តមិនបានព្រោះអ្នកចាំយកលុយពីខ្ញុំក៏ខឹងខ្ញុំដែរ។

អ្នកជំនួញរូបនេះរៀបរាប់ថា៖ ធនាគារមួយនោះឆ្លាតហួស (ABA សាខាមុខវត្តទួលទំពូង) ពេលខ្ញុំយកលុយទៅដាក់គ្មានលក្ខខណ្ឌអីទាំងអស់ កាលបើកគណនីយក៏គ្មានអ្នកប្រាប់ពីរឿងនេះដែរ ដល់ពេលមកដកលុយ គាត់ថាពូមានបានទូរសព្ទ័មកមុនទេ ព្រោះដកលុយច្រើនពេក (តាមពិតលុយតែប៉ុន្មានម៉ឺនដុល្លាទេ)។

លោកបានឆ្លើយតបទៅមន្ត្រីធនាគារថា៖ លុយរបស់ខ្ញុំ ខ្ញុំចង់ដកប៉ុន្មាន ពេលណាជាសិទ្ធិរបស់ខ្ញុំ។ មុននឹងនិយាយស្តីសូមមេត្តាមើលមុខមនុស្សផងលោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor