
-បន្តគោលការណ៍គោរពសិទ្ធិមនុស្សឈានដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរចង់បានឱ្យមានការអនុវត្តបានពេញលេញ យោងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ដែលជំរុញឱ្យខ្មែរគ្រប់ភាគី ដែលមាននិន្នាការនយោបាយផ្សេងគ្នា រួបរួមគ្នាផ្សះផ្សាជាតិ ថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិមាតុ ភូមិ។
លោក យ៉ែម បុញ្ញឬទ្ធិ បានរម្លឹកថា៖ លោក កឹម សុខា ប្រធានគណៈកម្មការសិទ្ធិមនុស្សព្រឹទ្ធសភា នៅអំឡុងឆ្នាំ២០០០ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍អហិង្សា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ដូច្នេះការឃុំខ្លួនរបស់គាត់ពេលនេះ ដែលមានរយៈពេលលើសពី ៦ខែ ទៅហើយ មិនមានអ្វីជាសម្អាងក្នុងការដាក់បន្ទុក ដែលទាំងអ្នកច្បាប់ ទាំងអ្នកនយោបាយ យល់យ៉ាងច្បាស់ថា គាត់គ្មានកំហុស ហើយត្រូវតែផ្តល់សិទ្ធិសេរីភាព និងនីតិសម្បទាពេញលេញជូនគាត់វិញ។
អតីតប្រធានគណៈកម្មាការជំនាញរដ្ឋសភារូបនេះបន្ថែមថា៖ ចាប់ផ្តើមពីការគោរពសិទ្ធិមនុស្ស គឺជាគោលការណ៍មួយយ៉ាងសំខាន់ក្រោយពីប្រទេសជាតិមួយ ដែលទើបតែឆ្លងកាត់ពី សង្គ្រាមរ៉ាំរ៉ៃ ជម្លោះទាស់ទែង ដោយសារមហិច្ឆតាបុគ្គល ឬបក្ខពួក ឬបរទេសដែលធ្វើឱ្យមានការប្រេះឆាបែកបាក់ បាត់បង់លទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ចាប់ផ្តើមពីការគោរពសិទ្ធិមនុស្ស ដែលត្រូវការជាទីបំផុតដើម្បីពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ទិសទី តាមគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ ដែលការផ្សព្វផ្សាយទាំងនេះ មានតាមគ្រប់រូបភាព ធម្មយាត្រាតាមរយៈសាសនា វេទិកាផ្សព្វផ្សាយតាមរយៈអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល។ កិច្ចការនេះគឺជាជំហានដំបូងមួយ ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរចាប់ផ្តើមស្គាល់សិទ្ធិរបស់ខ្លួនជាបន្តបន្ទាប់។
លោក កឹម សុខា ដែលបានខិតខំត្រួសត្រាយកិច្ចការនេះ ក្នុងនាមជាប្រធានគណៈកម្មការសិទ្ធិមនុស្សអាណត្តិទី១នៃរដ្ឋសភា (ឆ្នាំ១៩៩៣-១៩៩៨) ដោយប្រកាន់ខ្ជាប់តាមគោលការណ៍អហិង្សា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ដូច្នេះការឃុំខ្លួនរបស់គាត់ពេលនេះ ដែលមានរយៈពេលលើសពី ៦ខែ ទៅហើយ មិនមានអ្វីជាសម្អាងក្នុងការដាក់បន្ទុក ដែលទាំងអ្នកច្បាប់ ទាំងអ្នកនយោបាយ យល់យ៉ាងច្បាស់ថា គាត់គ្មានកំហុស ហើយត្រូវតែផ្តល់សិទ្ធិសេរីភាព និងនីតិសម្បទាពេញលេញជូនគាត់វិញ។ នេះជាការរម្លឹកពីស្នាដៃខ្លះរបស់លោក កឹម សុខា ពីសំណាក់ លោក យ៉ែម បុញ្ញឬទ្ធិ។


