Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ តាមប្រភពពត័មានពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលជនរងគ្រោះមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ (សរសៃប្រសាទ) ជនរងគ្រោះមានឈ្មោះ ក្លែក គា ភេទប្រុស អាយុ ៤៦ឆ្នាំ តាមការបំភ្លឺរបស់ឈ្មោះ វន វ៉ាត ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេភូមិសាគ្រាមខាងជើង ត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះផឹកស្រាស្រវឹងជាប្រចាំ និងមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃជាយូមកហើយ(សរសៃប្រសាទ) ចេះតែដើរ និងរត់ផ្ដេសផ្ដាស់ បងប្អូនដើររកស្ទើររាល់ថ្ងៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩ព្រឹកជនរងគ្រោះបានរត់ចេញពីផ្ទះបាត់ មិនដឹងទៅណា បងប្អូនដើររកតែមិនឃើញ លុះដល់ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៨ ក៏នាំគ្នាដើររកបន្តទៀត ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក)និងដើមឈើស្លាប់បាត់ទៅហើយ មិនដឹងពីពេលណានោះទេ។

ក្រោយពីទទួលបានព័តមានភ្លាមកម្លាំងប៉ុស្ដិ៍ននគរបាលរដ្ឋបាលសាគ្រាម បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យទីកន្លែងកើតហេតុ ឃើញថា សាកសពបានធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងនិងអាវ ទៅនិងដើមពោន ហើយមានសភាពហើម ។តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានបានថាៈជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងពិតប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor