
ភ្នំពេញ ៖ បុរសម្នាក់រួមជាមួយ នារីម្នាក់ជាសង្សារ បានទៅចូលរួមក្នុងកម្មវិធីជប់លៀង កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ លុះជិះមកដល់ចំណុចផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានប៉ុស្ដិ៍ត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងស្រវឹង។
សមត្ថកិច្ចបានឲ្យដឹងថា ពិតបានឃាតខ្លួនបុរសជាសង្សារពិតប្រាកដមែន ដោយកំម្លាំងសមត្ថកិច្ចវាស់ជាតិអាកុលបុរសជាសង្សារលើសកម្រិត ប៉ុន្តែគ្រាន់តែឃាតខ្លួនយកទៅអប់រំតែប៉ុណ្ណោះ ដោយសារបុរសជាសង្សារមានអាការៈស្រវឹងជោគជាំ មិនមានម្ចាស់ការខ្លួនឯង ប្រសិនទុកឲ្យបន្តដំណើរទៅមុខប្រាកដជាមានគ្រោះថ្នាក់កើតឡើង។ សមត្ថកិច្ចគ្រាន់តែឃាតខ្លួន ទៅស្នងការដ្ឋានមួយយប់សិន បានធ្វើឱ្យខាងស្រីមិនដាច់អាល័យយំសោកអោបខាងប្រុសសុំអង្វរសមត្ថកិច្ច ទាំងកណ្តាលរាត្រី មិនឲ្យយកសង្សារខ្លួនទៅឡើយ៕




