Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយឧត្តមសេនីយ៍​ ឯម​ សំអាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានទទួលមរណភាព​ហើយ នៅទីក្រុងបាកក​ប្រទេសថៃ​ កាលពីវេលាម៉ោង​៦និង៤៥នាទី​ព្រឹកថ្ងៃសៅរ៍​ ៨កើត​ ខែចក្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​២៥៦១​ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៨  ដោយរោគគាពាធ។

ហើយនៅ​ព្រឹកវេលា​ម៉ោង​ប្រមាណ​ជា​០៩​ ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ នេះ សព​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត ឯម សំ​អាន បាន​មក​ដល់ទីក្រុង​ភ្នំពេញហើយ​ ដោយបាន​ដង្ហែ​​សព​ទៅ​កាន់​ភូមិ​គ្រឹះ នៅសង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។​

​បើ​គ្មាន​ការ​ប្រែប្រួល​អ្វី​ទេ​នោះ សព​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត ឯម សំ​អាន គ្រោង​នឹង​​បូជា​នៅ​ ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ៕

«​មរណភាព​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត ឯម សំ​អាន ជាទី​គោរព​ស្រឡាញ់ គឺជា​ការ​បាត់បង់ បិតា ជីតា ជីតា​ទូត ប្រកបដោយ​ព្រហ្ម​វិហារធម៌ មាន​ទឹកចិត្ត​សន្ដោស​ប្រណី​ដ៏​ថ្លៃថ្លា និង​ជា​ឥស្ស​រិយ​ជន​ដែល​ក្នុង​ជីវិត​របស់​នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន បាន​ពលិកម្ម​ជា​ច្រើន បូជា​​សព្វបែបយ៉ាង ទាំង​កម្លាំងកាយ​ចិត្ត មិន​គិត​ពី​ការ​នឿយហត់ លំបាកលំបិន​ជំនះ រាល់​​ឧបសគ្គ​នានា ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ និង​ដើម្បី​ក្រុម​គ្រួសារ​»​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor