Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈហ្វេសប៊ុកផេគ កម្ពុជា ពិត បានលើកយក សក​រាជនៃ​បុ​រស​ខ្លាំង​នៅ​អា​ស៊ី ដែលក្នុងនោះរួមមាន លោក ស៊ី ជីន ពីង លោក ​ វ្លាឌីមៀ ពូទីន និង លោក ហ៊ុន សែន៖

XI JIN PING៖ បុរសខ្លាំងរបស់ចិនគឺលោក ស៊ី ជីនពីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោត សម្រេចជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៧ ខែមីនា ឲ្យបន្តធ្វើជាប្រធានាធិបតីអាណត្តិថ្មីទៀត

បុរសខ្លាំងនិងដ៏មានឥទ្ធិពលរបស់ចិន មានក្តីស្រមៃចង់ធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសអ្នកមានបំផុតលើលោក, ជាមហាអំណាចទី១ ទាំងយោធា និងសេដ្ឋកិច្ចនិងជាប្រទេស ដែលមានមោទនភាពបំផុតមួយ។

លោក ស៊ី ជាមេដឹកនាំដ៏ខ្លាំងម្នាក់ក្នុងប្រវត្តិសាស្ត្រចិន បន្ទាប់ពីលោក ម៉ៅ សេទុង។ លោក ស៊ី ដែលមានវ័យ៦៤ឆ្នាំ ត្រូវបានអ្នកខ្លះប្រៀបប្រដូចទៅនឹងនាគភ្ញាក់ពីដំណេក ដែលពោរពេញដោយថាមពលធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងកក្រើក

PU TIN ៖ បុរសខ្លាំងរបស់រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ត្រូវបានប្រជាជនរុស្ស៊ីបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ លោក ពូទីន ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងលោកក៏មានក្តីស្រមៃរបស់ខ្លួនដែរនោះគឺ «គំនិតរបស់យើងនឹងធ្វើឲ្យមានអនាគតដ៏អស្ចារ្យ នៃប្រទេសរបស់យើង និងអនាគតកូនចៅយើង»លក្ខណៈពិសេសរបស់លោក ពូទីន គឺការប្រយុទ្ធប្រឆាំងយ៉ាងក្លៀវក្លាទៅនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ពីសំណាក់មហាអំណាចលោកខាងលិច។
លោកពូទីនគឺជានិមិត្តរូបនៃការការពារអធិបតេយ្យភាព និងបូរណភាពដែនដីរុស្ស៊ីយ៉ាងរឹងមាំ។ ពូទីនជាមេដឹកនាំដ៏ឈ្លាសវៃ និងទប់ទល់បានគ្រប់ស្នៀតរបស់លោកខាងលិច។

HUN SEN ៖ បុរសខ្លាំងរបស់កម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវគេមើលឃើញថា នឹងឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ដោយគ្មានការសង្ស័យឡើយ។ ហើយគឺជាមេដឹកនាំដែលហ៊ានតតាំងប្រឆាំង ដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចលោកខាងលិច។ ទោះបីជាកម្ពុជាជាប្រទេសតូចតាច ទន់ខ្សោយ ទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែមេដឹកនាំប្រទេសនេះបានកសាងប្រទេសពីគំនរផេះផង់រហូតក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយក្នុងអាស៊ី។

បើក្រឡេកទៅមើលអតីតកាលនៃសម័យសង្គ្រាម និងសម័យខ្មែរក្រហម កម្ពុជាបច្ចុប្បន្នប្រៀបបាននឹងការចាកចេញពីឋាននរកទៅកាន់ឋានសុខសាន្តថ្មីមួយ ដែលពោរពេញដោយការអភិវឌ្ឍន៍គ្រប់វិស័យ។
 

សូមជម្រាបជូនផងដែរទាក់ទងនឹង ពាក្យ៖ សករាជ ស័ក-ក្រាច សំ. ( ន. ) (ឝក “កាល, សម័យ, យុគ ;...” រាជន៑ ឬ រាជ “ស្ដេច”) ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក ដោយ​មាន​បុគ្គល​អស្ចារ្យ​ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ​ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​បើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀង​រាល់​ឆ្នាំ (ម. ព. ពុទ្ធ​សករាជ ផង) ។ ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួក តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា, កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ, ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ១១៨៣ ( ម. ព. ស័ក ផង) ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor