Sponsor
រិទ្ធី

នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន​ ដែលមានឯកឧត្តម សាយ សំអាល់ ជារដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងស្តីពីការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី។ ក្នុងសេចក្តីជូនដំណឹងនោះ បានជូនដំណឹងដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមទាំងសាធារណជនឱ្យដឹងថា ក្រសួងបរិស្ថានរួមជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅថា WWF នឹងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រោមប្រធានបទ៖ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី ផ្តោតសំខាន់លើការអភិរក្សជីវចម្រុះ។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០-០៨:៣០ យប់។ កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងន័យបង្កើនការយល់ដឹងអំពីវិស័យបរិស្ថាន ដើម្បីឈានទៅរកការចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថានរួមទាំងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងវិស័យេឯកជនឱ្យមានការគិតគូរ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា។

ក្រសួងក៏បានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេសអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមឱបានច្រើនកុះករ ដោយមេត្រី។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានក៏ធ្លាប់ប្រារព្ធទិវា១ម៉ោងសម្រាប់ភពផែនដី កន្លងមកដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor