
មហាជននាំគ្នារិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម បង្ហាញពីរថយន្តទំនើបម៉ាក Rang Rover ពណ៌ស តម្លៃរាប់ម៉ឺន បានបើកបរបំពានច្បាប់ចរាចរណ៍ ដោយជិះបញ្ច្រាស់នៅលើដងផ្លូវ ខណៈពេលខាងផ្លូវដែលខ្លួនត្រូវបើក គឺកំពុងតែស្ទះខ្លាំង។

ជាក់ស្តែង សូម្បីតែ ឧកញ៉ា ហ៊ុន ជា ដែលត្រូវជាក្មួយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៍បានចូលរួមរិះគន់ផងដែរ ដោយបានសរសេរនៅក្នុងគណនីហ្វេសបុករបស់លោកថា:
ផ្កាយ អ្នកហៅគាត់ទៅជួបហ្នឹងធំខ្លាំងណាស់ៗៗៗ វើយ ខម វើយអានាក់ផុសកុំចេះតែហ៊ាន សំណាងហើយមិនទល់មុខឡានអូន ពេលប៉ះគេមានរឿងថាមេហៅប្រញាប់ ខ្នាំងវ៉ៃចូលទីក្រុងឡូវហើយ ហាហាហា។
តើបងប្អូនមានអ្វីបញ្ចេញមតិទេចំពោះការបើកបរបែបនេះទេ! ក៏សូមសំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្តិភាព សុជីវធម៌ក្នុងការរស់នៅ និងតម្លៃមុខមាត់របស់ខ្មែរ។


