
កញ្ញា ធី សុវណ្ណថា ត្រូវបានសម្តេច ហ៊ុន សែន តែងតាំងជាអនុប្រធានគណៈពង្រឹងឃុំត្រើយស្លា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នេះបើយោងតាមហ្វេសប៊ុកផេគ កញ្ញា ធី សុវណ្ណថា ផ្ទាល់តែម្ដង ដោយបានបង្ហាញថា៖ នាងខ្ញុំ ធី សុវណ្ណថា បានទទួលសេចក្តីសម្រេចតែងតាំងជា “អនុប្រធានគណៈពង្រឹងឃុំត្រើយស្លា“ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្រោយទទួលបានងារជាអនុប្រធាន គណៈពង្រឹងឃុំត្រើយស្លា ធ្វើឲ្យបងប្អូនអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លះ រហូតឈានដល់គណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា៖Khiev Dara មានចង្ងល់ ក៍បានចោទសួរថា ៖
Khiev Dara ៖ ប្រលងមិនជាប់ទី ១២ ផងបានធ្វើជា មន្ត្រីដែរណ៎ អេមហ្មងចែ
ហើយភ្លាមៗនោះ ធី សុវណ្ណថា ក៍បានតបថា ៖ ហើយច្បាប់មិនហាមឯណា ហើយគួរតែកុំដើរមើលងាយគេ បងគួរសួរថាគេធ្វើបានអ្វីខ្លះហើយ ទើបបានប៉ុណ្ណឹង? ហើយតួនាទីខ្ញុំបានមកសម្រាប់ជួយប្រជាជន ហេតុអ្វីក៍ទើស ខុសរឿងបង
Khiev Dara ៖ ចុម ខ្ញុំរៀនមិនសូវបានខ្ពស់ ទើបមិនសូវបានដឹងថាច្បាប់ហាម ឬមិនហាម សម្រាប់អ្នកអាចមានសិទ្ធិធ្វើជាមន្ត្រីបាន ទាល់មានសញ្ញាបត្រ ឬក៍អត់សញ្ញាបត្រ ព្រោះអ្វីដែលធ្លាប់ដឹងកន្លងមក ពាក្យថាមន្ត្រី គឺអាជ្ញាធរ ជាអ្នករៀនសូត្រ ជ្រៅជ្រះ ចុះកញ្ញា រាល់ថ្ងៃកម្រិតវប្បធម៌បានត្រឹមណាដែរ ទោះបីជាគេចង់ចូលក្របខណ្ឌរដ្ឋ ក៍ត្រូវការប្រលងដែរ ប៉ុន្តែកញ្ញា គ្មានសូម្បីសញ្ញាបត្រថ្នាក់ទី១២ ចឹងគេហៅថាមន្ត្រីឡើងតាមណាចា៎
ធី សុវណ្ណថា ៖ រៀនគិតស្វែងយល់ខ្លួនឯងចុះ និយាយរួមគេហាមតែសំផឹង និងស្រីខូចទេបងស្រី។ ហើយពាក្យថាជេរប្រទិចអ្នកណាជេរអ្នកនោះអ្នកថោកខ្លួនឯង គេហៅថាសម្ដីសជាតិ មាយាទសពូជ ហើយពួកអ្នកជេរមិនដែលឃើញជោគជ័យទេ មានតែជាប់គុករត់ចោលស្រុក
Khiev Dara ៖ ដោយសារតែ ស្វែងយល់មិនចេញហ្នឹងហើយ ទើបសួរចែ ដែលមានឋានៈជាមន្ត្រីហ្នឹងណា ព្រោះខ្ញុំជារាស្រ្តសាមញ្ញរៀនសូត្រមិនសូវខ្ពង់ខ្ពស់! ហើយពាក្យហាមថាសំផឹង និងស្រីខូចបានន័យថា ទោះជាមិនបានចូលសាលាសោះក៍អាចធ្វើជាមន្ត្រីបានមែនទេ? ច្បាប់មកពីណាចែងមកបែបនេះ ថាអ្នកណា អ្នកណាក៍អាចធ្វើជាមន្ត្រីបាន ទាំងខ្លួនឯងគ្មានការអប់រំសោះនោះ! គេជេរចែមកពីចែដឹងខ្លួនឯងច្បាស់ហើយ ថាហេតុអីគេជេរចែនោះ មិនបាច់ខ្ញុំបកស្រាយទេណា
ជាចុងក្រោយ កញ្ញា ធីសុវណ្ណថា តមថា ៖ហើយឈប់មក Comment ក្នុង Page ខ្ញុំទៀត បើមិនដូច្នេះខ្ញុំនឹង Block ចោល
ហើយភ្លាមនោះគណនីខាងលើ មិនអាចបញ្ចេញមតិបានតទៅទៀត គឺត្រូវបានម្ចាស់ផេគ Block ។ ក្រោយត្រូវបានប្លុករួច គណនីខាងលើក៍បង្ហោះខ្លឹមសាររបស់គាត់ទាំងស្រុងលើ ហ្វេសប៊ុក ដោយមានការចុច Likes និង Share យ៉ាងច្រើន៕






