Sponsor
 
 
   
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស  

តាកែវ: សាច់ត្រីប្រហុកខូចគុណភាពជាង ១តោន ដែលនាំចូលពីរៀតណាម ត្រូវបានសាខាកាំកុងកុងត្រូលខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យមើលទីតាំងផលិតសាច់ត្រីប្រហុក ជាច្រើនកន្លែង នៅភូមិរលួស ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ប៉ោ លាងគង់ បានប្រាប់បញ្ជាក់ថា នៅរសៀលអាទិត្យ ១០រោចខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ខែមីនា ឆ្នាំ២០១៨ នេះ មន្រ្តីជំនាញ នៃសាខាកាំកុងត្រូលខេត្តតាកែវ បានសហការណ៌ជាមួយ លោកអភិបាលស្រុកទ្រាំង បានចុះទៅត្រួតពិនិត្យមើលទីតាំងសិប្បកម្មផលិតប្រហុក ឈ្មោះ យិន យ៉ុង នៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ដោយក្នុងនោះ ជាលទ្ធផល គឺបានរកឃើញនូវសារធាតុគីមី Formalin ដាក់ក្នុងសាច់ត្រីចំនួន១២បាវ ស្មើនឹង៨៤០ គីឡូក្រាម ដែលសាច់ត្រីខូចគុណភាពនេះ គឺបានមកពីឈ្មួញឈ្មោះ វ៉ាង ដែលបានដឹកសាច់ត្រីនេះយកមកលក់។

លោកប្រធានសាខាកាំកុងត្រួលបន្តថា សាច់ត្រីដែលប្រជាពលរដ្ឋនៅទីនេះយកមកធ្វើជាប្រហុក ភាគច្រើន គឺនាំចូលពីប្រទេសវៀតណាមតាមច្រករបៀង ដែលសាច់ត្រីទាំងនេះបានដាក់នូវសារធាតុគីមី Formalin ដែលធ្វើឲ្យសាច់ត្រីមានគុណភាពល្អ មិនស្អុយ ទុកបានយូរ ហើយចំពោះសារធាតុគីមី Formalin នេះគឺប្រើទៅលើសាកសព  ដោយធ្វើឲ្យអ្នកហូបមានគ្រោះថ្នាក់ដល់សុខភាព សម្ពោធឈាមធ្លាក់ចុះ វិលមុខ ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

បច្ចុប្បន្នសាច់ត្រីទាំងអស់នោះ ត្រូវបានកំម្លាំងជំនាញរឹបអូស យកមករក្សាទុក រួចកំម្លាំងជំនាញសាខាកាំកុងត្រូលខេត្ត បានធ្វើកំណត់ហេតុ សុំគោលការណ៍ពីព្រះរាជ្ញា ដើម្បីដុតបំផ្លាញចោលនាថ្ងៃខាងមុខ និងបញ្ឈប់ការទិញចូលត្រីខូចគុណភាពប្រភេទនេះបន្តទៀត៕

      @Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor