
ភ្នំពេញៈ ភរិយារបស់សពលោកបណ្ឌិត កែម ឡី ដែលឃាតកបាញ់សម្លាប់ កាលពីពីរឆ្នាំមុននោះ គឺលោកស្រី ប៊ូ រចនា បានប្រកាសចំហរជាសាធារណៈថា នឹងចូលរួមគ្រប់សកម្មភាពជាមួយពលរដ្ឋខ្មែរនៅអូស្ត្រាលី ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីបានសិទ្ធិទៅរស់នៅលើទឹកដីដ៏ទំនើប គឺអូស្ត្រាលី ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោកស្រីបានលើកឡើងថា “នាងខ្ញុំ ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី នឹងចូលរួមរាល់សកម្មភាពសង្គម ជាមួយបងប្អូនជនរួមឈាមខ្មែរ នៅគ្រប់ទិសទី ជាពិសេស ជាមួយបងប្អូនរួមឈាមខ្មែរ នៅប្រទេសអូស្ត្រាលី ដើម្បីបុព្វហេតុជាតិនឹងមាតុភូមិកម្ពុជា ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា” ។



សូមបញ្ជាក់ថា លោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់ក្នុងស្តារម៉ាត ស្ថិតនៅស្ថានីយ៍ប្រេងឥន្ទនៈ ស្តុបបូគោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕