Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

(តាកែវ)៖ វាជារឿងនឹកស្មានមិនដល់ព្រោះតែដើម្បីប្រាក់ក្រុមអ្នករកស៊ីធ្វើប្រហុកបានយកសារធាតុគីមីFormiline ដែលគេសម្រាប់តែយកទៅចាក់សាកសពមិនអោយស្អុយរលួយ មកចាក់ក្នុងសាច់ត្រូប្រហុកដើម្បីទុកអោយបានយូនិងយកចេញទៅលក់នៅខេត្តសៀមរាប បាត់ដំបង ពោធិសាត់ ដោយបន្លំថាជាត្រីប្រហុកខេត្តទាំងអស់នោះវិញ។

បើយោងតាមមន្រ្តីកាំកុងត្រូលខេត្តតាកែវ ត្រីប្រហុកទម្ងន់ជាង១តោន ដែលក្រុមឈ្មួញយកសាច់ត្រីឌៀបធំពីប្រទេសវៀតណាម រួចកែច្នៃ នឹងគ្រោងនាំចេញទៅចែកចាយលើទីផ្សារនានាក្នុងប្រទេសកម្ពុជានោះ ត្រូវបានមន្រ្តីកាំកុងត្រូលធ្វើការឃាត់ទុក និងបានយកទៅដុតបំផ្លាញចោលរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសាលាឃុំអង្កាញ់ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។

បើតាមមន្រ្តីកាំកុងត្រូល បានថ្លែងថា សាច់ត្រីប្រហុកនេះ វាពិតជាប៉ះពាល់ខ្លាំងណាស់ ចំពោះសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្កឲ្យទៅជាជម្ងឺមហារីកធ្ងន់ធ្ង ដោយសារតែសាច់ត្រីប្រហុកនេះ មានផ្ទុកសារធាតុគីមី formalin ជាសារធាតុចាក់ទៅលើសាកសពមិនឲ្យស្អុយរលួយ ប៉ុន្តែបែរជាមានប្រើទៅលើប្រហុកទៅវិញ។

ពាក់ព័ន្ទទៅនិងប្រហុកយកត្រី នាំពីវៀតណាមមកធ្វើនិងមានសារធាតុគីមីនេះ លោក ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ទីតាំងដែលផលិតប្រហុក ហើយលួចនាំចូលសាច់ត្រីប្រហុកពីប្រទេសវៀតណាម ដែលស្ថិតនៅក្នុងឃុំអង្កាញ់ ស្រុកទ្រាំង វាជាទីតាំងផលេតប្រហុកកែឆ្នៃដ៏ធំប្រចាំខេត្តតាកែវ ហើយកន្លងមកមន្រ្តីជំនាញកាំកុងត្រូល បានរកឃើញសាច់ប្រហុកដែលមានផ្ទុកសារធាតុគីមី formalin នេះ ចំនួនប្រមាណជាង១០តោនមកហើយនៅក្នុងឃុំអង្កាញ់នេះយកទៅដុតបំផ្លាញចោល ហើយលើកនេះជាលើកទី០៣ ដែលមន្រ្តីជំនាញកាំកុងត្រូល រួមនឹងអាជ្ញាធរខេត្ត និងព្រះរាជអាជ្ញា បានធ្វើការចុះចាប់និងយកទៅដុតបំផ្លាញចោលនៅទីតាំងបរិវេណសាលាឃុំអង្កាញ់នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor