
ថ្មីៗនេះ បទចម្រៀងមួយបទមានចំណងជើងថា “ពេលខ្យល់បក់ល្វើយៗ” ច្រៀងដោយ កញ្ញា សង់ដ្រីន (Kanha Sandrine) និងលោក Woodly កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុក ដែលមានការមើល (view) និងចែករំលែកតៗគ្នាជាច្រើន។ មានប្រិយមិត្តខ្លះ ក៏អគុណដល់ Kanha Sandrine ដែលបានស្រលាញ់ខ្មែរ🇭 និងខិតខំរៀនទាំងភាសាខ្មែរ🇭 និង ច្រៀងចម្រៀងចង្វាក់ប្រពៃណី ជាភាសាជាតិរបស់ពួកយើង ហើយអគុណទឹកចិត្តស្រលាញ់មកកាន់កម្ពុជា ។
សូមបញ្ជាក់ថា កញ្ញា សង់ដ្រីន (Kanha Sandrine) ជាជនជាតិកាណាដា កញ្ញាអាចច្រៀង៣ភាសា គឺភាសខ្មែរ អង់គ្លេស និងបារាំង កញ្ញាជាអ្នកចម្រៀងផង និងតារាសំដែងផង។ កញ្ញាប្រាប់ថាស្រលាញ់ប្រទេសកម្ពុជា ហើយកញ្ញាទើបតែរៀនភាសាខ្មែរ។
ចង់ដឹងពីរោះយ៉ាងណា តោះស្តាប់និងទស្សនាទាំងអស់គ្នា៖


