Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង ៖ កសិករចំនួន ០៤នាក់ រួមទាំងសត្វគោចិញ្ចឹងរបស់គាត់ចំនួន ០៩ក្បាល ត្រូវបានក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ថា សង្ស័យទទួលផលចោរកម្មទិញគោពីចោរ ខណៈដែលម្ចាស់គោព្យាយាមបង្ហាញលិខិតស្នាមត្រឹមត្រូវជូនមន្ត្រីអាវុធហត្ថទាំងនេះ ក៏មន្ត្រីអាវុធហត្ថបានធ្វើការឃាត់ខ្លួនទាំងម្ចាស់គោ នឹងសត្វគោ ០៩ ក្បាល យកទៅទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដដែល ។

នៅពេលដែលប្រពន្ធកសិករបានដឹងពីករណីខាងអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនគ្រួសាររបស់គាត់ គាត់ក៏ប្រញ៉ាប់ទៅទីបញ្ជាក់ការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំបានសួរទៅខាងកងរាជអាវុធហត្ថថា តើការឃាត់ខ្លួនកូនគាត់ ប្ដីគាត់ និង កសិករ ២ នាក់ ពាក់ព័ន្ធអ្វី ? ខាងកងរាជអាវុធហត្ថ បានឆ្លើយថា គ្រាន់តែសង្ស័យ ។

បន្ទាប់ពីមានការចាប់ឃាត់ខ្លួនក្រុមកសិករ និងសត្វគោរបស់ពួកគាត់ដោយពុំមានមូលដ្ឋានច្បាស់លាស់ និងមិនព្រមដោះលែងតាមសំណើរបស់គាត់ដែលត្រូវជាប្រពន្ធរបស់កសិករ ពួកគាត់ក៍  បានសុំអន្តរាគមន៍ពី ឯកឧត្ដម អភិបាលខេត្ត កំពង់ឆ្នាំង ។

ភ្លាមៗនោះដែរ ឯកឧត្ដម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាលោក  ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង ចុះទៅពិនិត្យករណីនេះនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តជាបន្ទាន់ តែរឹតតែហួសចិត្តទៅទៀតនោះ គឺខាងអាវុធហត្ថខេត្ត មិនសហការ នឹងមិនព្រមផ្ដល់គោមកខាងកសិកម្ម ដោយឆ្លើយថាពុំមានជំនាញខាងពសុពេទ្យនោះទេ ។

ជុំវិញបញ្ហាដែលនាំឲ្យមានការចាប់ឃាត់ខ្លួនក្រុមកសិករ និងសត្វគោរបស់ពួកគាត់នេះ ហើយឈានទៅសុំកិច្ចអន្តរាគមន៍ពីអភិខេត្តកំពង់ឆ្នាំងរួចមក ខាងកងរាជអាវុធហត្ថខេត្តហាក់ឆ្លើយយករួចខ្លួនដោយដាក់បន្ទុកទៅខាងព្រះរាជអាជ្ញាជាអ្នកឲ្យចាប់ ប៉ុន្តែខាងព្រះរាជអាជ្ញាឆ្លើយដាក់ខាងកងរាជអាវុធហត្ថទៅវិញទៅមក ។ ប៉ុន្តែខាងព្រះរាជអាជ្ញាបានបញ្ជាអោយកងរាជអាវុធហត្ថខេត្ត ដោះលែងតាំងពីល្ងាចថ្ងៃទី ១៧ មីនា ឆ្នាំ២០១៨ មកម្ល៉េស តែខាងកងរាជអាវុធហត្ថ មិនដោះលែង ទើបធ្វើអោយម្ចាស់គោ ប្ដឹងមក Facebook Vannak Pheng តែម្ដងទៅ ។

បន្ទាប់ពីបែកធ្លាយព័ត៌មានតាម Facebook ឈ្មោះ Vannak Pheng ទើបខាងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្ទន់ឥរិយាបទហៅក្រុមគ្រួសារកសិករទាំង ៤នាក់ មកបំពេញបទបែបធ្វើឯកសារដោះលែងទាំងមនុស្ស និង គោ ឲ្យវិលត្រលប់មកផ្ទះវិញហើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor