header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ធំ៖ សាច់ញាតិ ក៏ដូចជាក្រុមពុទ្ធបរិស័ទ្ធចំណុះជើងវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ដែលស្ថិតនៅក្នុងភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដាក់ការសង្ស័យថា ការសុគតរបស់ចៅអធិការវត្ត ព្រះនាម ឈាង លី ជាករណីឃាតកម្ម មិនមែនជាករណីចងករសំលាប់ខ្លួនឯងនោះទេ ដោយពួកគាត់មានសំអាងហេតុជាច្រើនដើម្បីបញ្ជាក់ ហើយក៏ទទូចដល់សមត្ថកិច្ចខេត្តកំពង់ធំ បើកការស៊ើបអង្កេតសារជាថ្មី ដើម្បីឲ្យអស់ការសង្ស័យ ។ ការស្នើសុំឲ្យមានការ ស៊ើបអង្កេតម្តងទៀតទៅលើការសុគតរបស់ចៅអធិការវត្តសំរោងមានជ័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៨ ។

យោងតាមការអះអាងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រះតេជគុណចៅអធិការវត្តសំរោងមានជ័យ ឈាង លី  បានបួសអស់រយះពេល៣០ឆ្នាំមកហើយ។ ព្រះអង្គត្រូវបានពុទ្ធបរិស័ទ្ធចំណុះជើងវត្តគោរពស្រលាញ់ស្ទើរគ្រប់ៗគ្នា ព្រោះព្រះអង្គបានបូជា ព្រះកាយស្ទើរមួយព្រះជន្នរបស់ព្រះអង្គ បំរើព្រះពុទ្ធសាសនា ដោយ បានសាងសង់ព្រះវិហារ កុដ្ឋ សាលាឆាន់ ក្លោងទ្វារ ចាក់ដីបំពេញទីធ្លា និងក្រាលបេតុងក្នុងវត្ត  រួមទាំងសមិទ្ធផលនានាជាច្រើននៅក្នុងវត្តហើយព្រះអង្គក៏បានបង្រៀនសិស្ស និងព្រះសង្ឃជាច្រើន ដើម្បីឲ្យក្លាយជាធនធានមនុស្សនៅក្នុងវិស័យពុទ្ធចក្រ ដោយឡែកវិស័យអាណាចក្រវិញព្រះអង្គបានដឹកនាំធ្វើស្ពាន ផ្លូវលំ ជាច្រើនខ្សែនៅក្នុងភូមិ និងបានផ្តល់សម្ភារៈជាច្រើនដល់ពុទ្ធបរិស័ទ្ធ ដែលមានជីវភាពទីទ័ក្រលំបាក។

បើតាមការអះអាងរបស់ព្រះសង្ឃមួយចំនួនដែលគង់នៅក្នុងសំរោងមានជ័យ មានសង្ឃដិការថា ការសុគត់របស់ព្រះចៅអធិការវត្ត ដោយចងកនៅក្នុងកុដឈើមួយនោះមានចំនុចសង្ស័យជាច្រើនដែលគិតថាមិនមែនជាករណី ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ ។

ពាក់ព័ន្ធទៅករណីយ៏នេះ លោក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទ បានផ្តល់បទសម្ភាសន៏ដល់អ្នកសារពត៌មានថា ករណីសុគតរបស់ព្រះចៅ អធិការគឺពិតជាករណីធ្វើអត្តឃាតដោយខ្លួន ឯងពិតប្រាកដមែន ដោយសារតែមានការពិនិត្យពីគ្រូពេទ្យជំនាញ ដោយបានឆ្លងកាត់ការធ្វើកោសល្យវិច្ឆ័យ លើកសាកសព ពុំមានចំនុចណាមួយគួរអោយកត់សម្ភាស់ ថាជាករណីឃាតកម្មឡើយ ទើបសណ្ឋានជំហ៊ានដំបូងគឺធ្វើអត្តឃាត ដោយសារខ្លួនឯង។

តែទៅបីជាយ៉ាងណាសាច់ញាតិបងប្អូនរបស់សពព្រះចៅអធិការ បានបញ្ជាក់ថា ពួកគេពុំអស់ចិត្តនោះទេ ដោយសារតែការសុគត់របស់ព្រះចៅអធិការ គឺចំណងអង្រឹងដែលចង ពុំនៅត្រង់ថ្គាមខាងលើនោះទេ បែរជា នៅចំនុចខាងក្រោមពាក់កណ្តាលកទៅវិញ ម្យ៉ាងទៀតស្បែកជើងព្រះអង្គនៅលើកាំជណ្តើរ ផ្លូវទា្វចូលខាងមុខ ហើយមានការចាក់សេឡិចខាងក្រៅហើយជាពិសេសទៅទៀតនោះការសុគតនេះពុំមានការលានអណ្តាត និងលានភ្នែក តែមានចេញទឹកកាម ទើបចំនុចទាំងនេះ សាច់ញាតិនៅមានមន្ទិលសង្ស័យ សុំឲ្យសមត្ថកិច្ច ជំនាញបើការស៊ើបអង្កេតសារជាថ្មី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post