Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ព្រះសីហនុៈ មនុស្សស្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្ត​ដឹក​ស៊ី​ទែន​ស៊ី​ម៉ង់​ត៍បុកម៉ូតូមួយគ្រឿង ហើយបន្តទៅបុករថយន្តកែច្នៃមួយគ្រឿងទៀត។

គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២០២-២០៣​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

មន្រ្តី​នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយ​រថយន្ត​១គ្រឿង​ ពណ៌​ក្រហម​ គ្មានស្លា​កលេខ​ សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ មាន​ទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ បាន​បុក​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ខ្មៅ ស្លាក​លេខ​ភ្នំពេញ ​1AB-4498​ ជិះ​គ្នា​២នាក់​ បន្ទាប់​មក​ក៏​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​រថយន្ត​កែច្នៃ​១គ្រឿង​ទៀត​ ដឹក​ដើម​កាស្យា​ កំពុង​ឈប់​ចាក់​ទឹក​ នឹង​ត្រូវ​ចំ​ស្ត្រី​ម្នាក់​ទៀត​ កំពុង​ចាក់​ទឹក​រថយន្ត​ឈ្មោះ​ ជ្រិច​ អាយុ​ជាង​៤០ឆ្នាំ​ មានទីលំនៅ​ ភូមិ​តានៃ​ ឃុំ​តានៃ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បណ្ដាល​ឲ្យ​ស្លាប់។ ចំណែក​អ្នកបើក​ម៉ូតូ​ និង​អ្នករួមដំណើរលើ​ម៉ូតូ ​រងរបួស​ធ្ងន់​។ ក្រោយកើតហតុអ្នកបើកបរ​​រថយន្ត​ដឹក​ស៊ីម៉ងត៍​​ រត់​គេច​ខ្លួន​បាត់។

ភ្លាមៗនោះ សមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែង រួចរថយន្ត​​ទាំង២គ្រឿង​ និងម៉ូតូ​ ​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor