
កាលពីថ្ងៃទី ០១ ខែមីនាកន្លងទៅ កញ្ញា ធី សុវណ្ណថា ប្រជាជន សប្បុរសជន និងមន្ត្រីរាជការ ឃុំត្រើយស្លា បានចូលថវិកាសហការណ៍គ្នា បន្តក៏សាង ផ្លូវបេតុង១ខ្សែ៦០០ម៉ែត្រ ឃុំត្រើយស្លា ស្រុកស្អាងដែលគម្រោងនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ១០ម៉ឺនដុល្លារ ។



ប៉ុន្តែនៅមុននេះបន្តិច ថ្ងៃទី ០៧ មីនា ឆ្នាំ ២០១៨ កញ្ញាបានសម្រេចចិត្តផ្អាកគម្រោងធ្វើផ្លូវបេតុង នៅឃុំត្រើយស្លា ស្រុកស្អាង នេះជាបណ្តោះអាសន្ន ដោយសារជនខិលខូច ចោទនាងថា «ការធ្វើផ្លូវចង់បានមុខមាត់» និងញុះញង់ប្រជាជន ឲ្យប្រឆាំងគម្រោងផ្លូវនេះ ។
កញ្ញាបានបន្តថា នឹងទុកពេលជូនប្រជាជន ឃុំត្រើយស្លា១ខែ ដើម្បី ស្រុះស្រួលគ្នា ផ្តិតមេដៃស្នើសុំខ្ញុំឲ្យបន្តធ្វើផ្លូវ ទើបកញ្ញាបន្តធ្វើផ្លូវជូនប្រជាជនតាមសំណើ... ។