
ភ្នំពេញៈ ជនជាតិចិនម្នាក់ ស្រវឹងស្រាជោគជាំ បានបើករថយន្តឡិសស៊ិសបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់១កង់ រថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង អ្នកបើកបររងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ីត្រង់ចំណុចស្តុបក្ដាន់ពីរក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីស460L មិនមានស្លាកលេខ បើកពីកើតទៅលិចក្នុងល្បឿនយ៉ាលឿន លុះពេលមកដល់ចំណុចកើតហេតុបានគេចម៉ូតូ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់រថយន្តក្រឡាប់ផ្ងារជើង អ្នករថយន្តគៀបជាប់ក្នុងរថយន្ងរងរបួសធ្ងន់ ត្រូវបានប្រជាពរដ្ឋវាយបំបែកកញ្ចាក់ ដើម្បីទាញយកជនរងគ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចកម្លាំងជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕



