Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ ដោយសារតម្រូវការបន្លែផ្លែឈើ នៅក្នុងប្រទេសកម្ពុជាកាន់តែមានកើនឡើងគ្រាន់តែក្នុងរយះពេល១ត្រីមាស ដើមឆ្នាំ២០១៨នេះមានបន្លែ ផ្លែឈើប្រមាណជិត៣០០តោន ត្រូវបាននាំចូលពីប្រទេសវៀតណាមឆ្លងកាត់តាមច្រកទ្វារអន្តរជាតិភ្នំដិន ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។ បន្លែនិងផ្លែឈើនាំចូលទាំងអស់នោះភាគច្រើននាំចូលស្ពៃក្ដោប ប៉េងបោះ ខ្ទឹមស ជាដើម។

យោងតាម លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់ថា បន្លែ និងផ្លែឈើជាច្រើនប្រភេទ ត្រូវបាននាំចូលមកពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិភ្នំដិន ហើយនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨នេះ បន្លែ និងផ្លែឈើ ត្រូវបាននាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន មានចំនួន២៧០តោន ហើយបើគិតជាមធ្យមភាគក្នុងមួយថ្ងៃៗមាន បន្លែ ផ្លែឈើ នាំចូលយ៉ាងតិចក៏១០តោនដែរ។

លោកប្រធានសាខាបន្តថា បន្លែ និងផ្លែឈើទាំងនេះ មុននឹងនាំចូលមកចរាចរណ៍លើទីផ្សារលើប្រទេសកម្ពុជា ត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើត្តេស៍បឋម ដោយមន្រ្តីជំនាញកាំកុងត្រូល ដែលឈរជើងនៅច្រកទ្វារអន្តរជាតិមួយនេះ ហើយបើសិនជាក្នុងករណីពិនិត្យរកឃើញនូវ ប្រភេទបន្លែ ឬក៍ផ្លែឈើណា ដែលមានសារធាតុគីមី ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ មន្រ្តីជំនាញកាំកុងត្រូល នឹងធ្វើការហាមឃាត់បន្លែ ផ្លែឈើទាំងនោះមិនឲ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជានោះឡើយ ។

បើតាមលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល មូលហេតុដែលនាំឲ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសវៀតណាមយ៉ាងច្រើនបែបនេះ គឺបណ្តាលមកពីការផ្គត់ផ្គង់និងតម្រូវការទីផ្សារក្នុងស្រុក ដែលពឹងផ្អែកទៅលើបងប្អូនប្រជាកសិករធ្វើការដាំដុះ មិនបានគ្រប់គ្រាន់ និយាយជារួមផលិតផលបន្លែផ្លែឈើក្នុងស្រុកមិនអាចបំពេញតម្រូវការនៅលើទីផ្សារកម្ពុជាយើងបាននោះទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor