
កំពង់ស្ពឺៈ រថយន្តដឹកកម្មកររោងចក្រ មួយគ្រឿង បានក្រឡាប់ពាក់កណ្ដាលផ្លូវ បណ្ដាលឲ្យកម្មករ-ការីនី ជាច្រើននាក់ រងរបួល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅម៉ោងប្រមាណជាង៦៖៥០នាទី នៅតាមផ្លូវជាតិលេខ៥១ នៅចំណុចភូមិស្តុកឆ្លាតឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរ រថយន្ដដឹកកម្មករបើក មានល្បឿនលឿនខ្វះការ ប្រុងប្រយ័ត្នបានទៅបុកកង់រថយន្ដធុនធំដែលដាច់ ខណៈ អ្នកបើកបររថយន្ដធុនធំនោះកំពុងតែបង្វិលកង់រថយន្តឆ្លងកាត់ផ្លូវ ពេលរថយន្ដ ដឹកកម្មករមកដល់ក៍បុកហើយក្រឡាប់តែម្តង របួសធ្ងន់ ស្រាលអ្នកជិះលើរថយន្ដ បញ្ជូនទៅមន្ទីរពេទ្យ (មិនទាន់ដឹងចំនួន) ចំពោះអ្នកបើកបររថយន្ដ ដឹកកម្មករគេចខ្លួនបាត់ ៕


