header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តតាកែវ៖ បើយោងតាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះ គឺឡានដឹកដីធន់ធំ១គ្រឿង បុកពេញមួយទំហឹងជាមួយឡានដឹកកម្មករ រោងចក្រ ដែលទើបចេញពីធ្វើការត្រឡប់ទៅផ្ទះ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែង រីឯមនុស្ស១២នាក់ ក្នុងនោះមានស្រី១០នាក់ និងប្រុស២នាក់ រងរបួសធ្ងន់ស្រាល កំពុងបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ត្រូវបានលោកស្នងការបញ្ជាក់ឲ្យដឹងនោះទេ ព្រោះពេលនេះកម្លាំងនគរបាលជំនាញ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post