Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ករណីដ៏សែនរន្ធត់មួយ ហើយជាករណីមិននឹកស្មានដល់ បែបជាកើតមានឡើង ក្រោយពីកុមារាមួយរូប ដែលមិនបានបង្ហាញឈ្មោះ ត្រូវទទួលមរណភាពទាំងវ័យក្មេង ព្រោះតែរអិលដួលរួចតោងឡាបូលាងដៃក្នុងបន្ទប់ទឹក ហើយឡាបូក៏ធ្លាក់បែកមកជុងបំពង់កស្លាប់។

ហេតុការណ៍នេះមិនទាន់បញ្ជាក់ពីទីតាំងច្បាស់ថានៅខេត្តក្រុងណានៅឡើយទេ គ្រាន់តែបានឲ្យដឹងថាក្មេងប្រុសខាងលើបានទៅងូតទឹកទៅរៀនធម្មតាដូចរាល់ថ្ងៃ ប៉ុន្តែបែរជាទៅជាន់លើចានបង្គន់ ហើយក៏រអិលបណ្តាលអោយក្មេងប្រុសកម្សត់រូបនេះតោងឡាបូ រួចក៏ធ្លាក់មកជុងក ហើយអ្វីដែលគួរអោយអាណិតថែមទៀតនោះ ក្មេងប្រុសរូបនេះបានស្រែកហៅឪពុកម្តាយអោយជួយរហូតដល់ស្លាប់គួរឲ្យអាសូរជាទីបំផុត នេះបើតាមការលើកឡើងរបស់ Chandy Nuth ក្នុងបណ្តាញសង្គម Facebook។

ម្ចាស់គណនី Facebook ដែលមានឈ្មោះថា Chandy Nuth ក៏បានបញ្ចាក់ថែមទៀតថា៖ “គួរអោយអាណិតណាស់ក្មួយ មិនគួរណាក្មួយអាយុខ្លីយ៉ាងនេះសោះ។ សូមក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតសូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា ដែរមានកូនតូចៗ ញ៉ុមក៏ប្រុងប្រយត្ន័ដែរ”។

តាមករណីខាងលើនេះ សូមឪពុកម្តាយមានការប្រុងប្រយ័ត្នចំពោះកូនៗតូច កុំបណ្តាយអោយចេញចូលបន្ទប់ទឹកតែម្នាក់ឯង ព្រោះហានីភ័យអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។ ជាចុងក្រោយខ្ញុំរួមទាំងក្រុមការងារសូម ចូលរួមរំលែកទុក្ខ សូមអោយក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយជួបរឿងអាក្រក់បែបនេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor