
នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណអគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានឲ្យដឹងថា ជនសង្ស័យប្រើអំពើហិង្សាលើរូបលោកបណ្ឌិត ស៊ុយ សារ៉េត ចំនួន ២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបានហើយ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម គឺរកឃើញសារធាតុញៀនលើយុវជនទាំងពីរនាក់នេះផងដែរ។
ជនសង្ស័យ ទី១ មានឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យ ទី២ មានឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក ។

ខណៈនេះសមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។




ចំពោះជនសង្ស័យដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តតាមប្រម៉ាញ់មិនអោយរត់គេចខ្លួនរួចឡើយ ។
