header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

“(បើជ្រុលជាគេលាបពណ៍សព្វគ្រប់បែបយ៉ាងទៅហើយ)” ខ្ញុំសូមរំលឹករូប អនុស្សវ័រីយ៍ ពេលលោកឪពុកខ្ញុំ នាំខ្ញុំចូលបំរើការងារជាអ្នកការសែតតាំងតែពីរខ្ញុំអាយុ១៥-១៦ឆ្នាំបន្តិចចុះ..!! មានន័យថា ខ្ញុំរៀនផងធ្វើការងារផង អញ្ចឹងបទពិសោធ៍ជាអ្នកការសែតដែលខ្ញុំហែលឆ្លងព្យុះភ្លៀង មិនក្រោម១០ឆ្នាំជាងទេ..!!

ពេលនោះក្រុមគ្រួសារខ្ញុំក្រលំបាកខ្លាំងណាស់ ព្រោះឪពុកខ្ញុំត្រូវទូលរែករកលុយចិញ្ចឹមកូនប្រុសស្រី៤នាក់ ក្នុងនោះប្រុស៣នាក់ ស្រីម្នាក់ រួមជាមួយម្តាយខ្ញុំជាអ្នកលក់ដូរនៅផ្ទះបន្តិចបន្តួច..មានន័យថារកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក..ដោយសារពេលនោះលោកឪពុកខ្ញុំគឺជាអ្នកការសែតស្រលាញ់ជាតិនឹងស្រលាញ់ភាពស្អាតស្អំ មិនលក់ឧត្តមគតិ មិនលក់ព័ត៌មាន ហើយចូលចិត្តតែឃើញយ៉ាងម៉េចគឺផ្សាយអញ្ចឹងទើបគាត់ក្រលំបាករកតែផ្ទះអោយកូននឹងប្រពន្ឋស្នាក់នៅស្ទើរតែមិនបានដល់សព្វថ្ងៃនេះ។

ដោយមើលឃើញពីរសង្គមយើងពេលនោះគឺក្មេងសិស្សសាលាមួយចំនួន ពោរពេញដោយបងធំបងតូច នឹងប្រើប្រាស់គ្រឿង ដូចជា៖ ហិតកាវ ជក់ថ្នាំ កាប់ចាក់ លោកឪពុកខ្ញុំព្រួយបារម្ភណ៍ ខ្លាចខ្ញុំដើរផ្លូវខុស ចូលទៅសេពគុបជាមួយក្រុមបងធំបងតូចទាំងនោះ លោកឪពុកខ្ញុំបានអូសទាញរូបខ្ញុំអោយដើរយកព័ត៌មានជាមួយគាត់ ក្រោយពេលម៉ោងចេញពីរសិក្សា ឬ ទំនេរពីរការសិក្សាតែម្តង។

ពេលនោះលោកឪពុកខ្ញុំគាត់បានដឹកខ្ញុំតាមម៉ូតូកញ្ចាស់មួយគ្រឿងម៉ាក់គ្រីសអង្គរ របស់គាត់ ជិះឡើងហុយផ្សែងទ្រលោម..ជិះបណ្តើរគាត់និយាយប្រដៅខ្ញុំបណ្តើរថា កូនដឹងទេហេតុអីបានជាប៉ាសុខចិត្តមកដឹកយកកូនដើរយកព័ត៌មានជាមួយប៉ា..?? កូនឃើញទេ ពេលណាកូនដើរផ្លូវខុសសេពគុបមនុស្សខុស គឺនាំអោយកូនខូចអនាគត់ ដោយទៅហិតកាវ.ជក់ថ្នាំ.ចាក់ថ្នាំ.បងធំ បងតូច យូរៗទៅក្លាយជាចោរឆក់.ចោរប្លន់.លួចគេ .នៅពេលគេចាប់បានគឺយ៉ាងម៉េច...??ពេលខ្លះមហាជនវាយស្លាប់ ពេលខ្លះតដៃជាមួយសមត្ថកិច្ចត្រូវគេបាញ់ស្លាប់.សួរថាជីវិតកូនកើតមកដើម្បីតែស្លាប់ឬដើម្បីបំរើសង្គមជាតិយើងអោយបានល្អឬយ៉ាងណា..???

និយាយចប់ឪពុកខ្ញុំលួចហូរទឹកភ្នែក ព្រោះខ្លាចប្រដៅកូនៗមិនស្តាប់ ព្រោះគាត់ជាអ្នកការសែតក្រីក្រ ហើយត្រូវរកលុយចិញ្ចឹមកូនប្រុសស្រីចំនួន៤នាក់ថែមទៀត។ ក្នុងពេលឪពុកខ្ញុំលួចហូរទឹកភ្នែកអាណិតពួកខ្ញុំជាកូនៗ គាត់បានជេស្តីថាអោយខ្ញុំថា៖ អាធីកូនជាកូនច្បង់ក្នុងគ្រួសារ កូនត្រូវធ្វើជាគំរូរល្អៗអោយប្អូននឹងសង្គមជាតិយើង តើកូនធ្វើបានទេ..??? ខ្ញុំឆ្លើយទាំងទឹកភ្នែកព្រោះអាណិតលោកពុកពន់ពេកថា៖ ប៉ាកុំបារម្ភណ៍កូនមិនអោយប៉ាខកចិត្តឡើយ កូនត្រូវតែធ្វើជាមនុស្សដូចប៉ា ដើម្បីធ្វើជាគំរូរសំរាប់ប្អូនៗក្នុងគ្រួសារក៏ដូចជាសង្គមជាតិយើងទៅថ្ងៃខាងមុខ។

រយះពេលជាង៥ឆ្នាំក្នុងជីវិតហែលឆ្លងព្យុះភ្លៀងក្នុងអាជីបជាអ្នកការសែតគឺ ខ្ញុំនឹងឪពុកខ្ញុំបានធ្វើការងារក្នុងអង្គភាពព័ត៌មានជាច្រើន មិនក្រោមពី១០អង្គភាពទេ។ តែត្រូវថ្នាក់លើស្តីបន្ទោសនឹងបណ្តេញចេញដោយសារតែខ្ញុំនឹងឪពុកខ្ញុំ មិនចេះទ្រអ្នកណា មិនចេះខ្លាចអ្នកណា នឹងចូលចិត្តផ្សាយពីររឿងពិតៗដែលកើតឡើងក្នុងសង្គមនឹងមិនចេះស៊ីសំណូកសូកប៉ាងពីរអ្នកណាឡើង គឺមានន័យថាឃើញយ៉ាងម៉េចផ្សាយអញ្ចឹង..!!

កាន់តែពិបាកមែនទែនខ្ញុំជាមួយលោកឪពុកខ្ញុំក៏សម្រេចចិត្តចូលបំរើការងារ នៅអង្គភាពព័ត៌មានផ្សេងៗទៀត ដោយត្រូវគេប្រើដូចសត្វដូចធាតុ ពេលខ្លះអោយអោយទៅតាមសរសេររឿងអ្នកនយោបាយនេះ ពេលខ្លះគេអោយទៅតាមអ្នកនយោបាយនោះ..ដូច្នេះខ្ញុំនឹងលោកពុករបស់ខ្ញុំដើម្បីចិញ្ចឹមក្រពះនឹងកូនៗតូចៗគឺត្រូវទៅធ្វើការងារអោយគេទាំងអស់ មិនថាដើរតាមបក្សប្រឆាំង ឬដើរតាមបក្សកាន់អំណាចឬអង្គការសង្គមស៊ីវិលឬUNនោះទេ គឺត្រូវតែធ្វើទាំងអស់..!! ដោយមើលឃើញលោកពុកខ្ញុំហត់ខ្លាំងពេក ខ្ញុំក៏សុំលោកពុកចុះទៅយកព័ត៌មានតាមខេត្តតាមស្រុក តាមខេត្តជាមួយ ដោយពុកខ្ញុំជាអ្នកថតកាមេរ៉ាវីដេអូ នឹងរូបសន្លឹក ខ្ញុំជាអ្នកកាន់ម៉ាស៊ីនថតសំលេង ទុកសំរាប់អោយលោកពុកខ្ញុំសរសេរផ្សាយអោយគេ។ ហែលឆ្លងព្យុះភ្លៀងសព្វគ្រប់បែបយ៉ាងក្នុងជីវិតជាអ្នកការសែត ដោយត្រូវគេបោកមុខ បោកក្រោយផងនោះ..!!ឪពុកខ្ញុំក៏សម្រេចចិត្តឈប់មួយរយ:ដោយលក់ផ្ទះ នៅភ្នំពេញទៅទិញផ្ទះនៅជាយក្រុង ហើយក៏សល់លុយបន្តិចបន្តួចក៏ទិញរថយន្តទួរីស១២កៅអីសំរាប់រត់ឈ្នួលដឹកភ្ញៀវវីញ។ ពេលខ្លះមានភ្ញៀវក៏ដឹកពេលខ្លះអត់ភ្ញៀវក៏ដាច់បាយ..!!

តែទោះជាយ៉ាងណាលោកពុកខ្ញុំមិនហត់នឿយក្នុងជីវិតទេគឺគាត់នឹងខ្ញុំបានឆ្លៀត ទៅធ្វើការងារមួយគឺជាអ្នកថតរូបថតវីដេអូ តាមរោងបុណ្យឬតាមពិធីមង្គលការគេ ដោយជួលឧបករណ៍គេធ្វើជាដើមទុន។ ដោយសម័យកាន់តែទំនើប ហើយអ្នកប្រកបរបកាន់តែច្រើនលោកពុកនឹងខ្ញុំបានចូលទៅធ្វើជាអ្នកការសែតបន្តទៀត ក្នុងឆ្នាំ២០០៧ ឬ២០០៨ ពេលនោះលោកពុកខ្ញុំជាអ្នកសរសេរអោយការសែតល្បីមួយក្នុងប្រទេស ហើយខ្ញុំទៅយកព័ត៌មានតាមខេត្តអោយទស្សនាវដ្តីល្បីមួយដែរ ដោយខ្ញុំលំបាកទៅយកព័ត៌មានតាមបណ្តារខេត្តឆ្ងាយៗខ្លាំងពេក.លោកពុកខ្ញុំក៏អោយខ្ញុំមកជួយយកព័ត៌មានក្នុងអង្គភាពរបស់គាត់ដោយលួចធ្វើដោយអត់ប្រាក់ខែទេ..!!!

ខ្ញុំនឹងលោកពុកខ្ញុំបានតស៊ូឆ្លងកាត់ព្យុះភ្លៀងសព្វគ្រប់បែបយ៉ាងក្នុងជីវិតជាអ្នកការសែត មានទាំងសប្បាយផង ភ័យផង យំផងសើចផង ព្រោះពេលខ្លះត្រូវជនមានអំណាចមួយចំនួនដេញបាញ់ ដេញវាយ នឹងវាយញាត់ចូលរថយន្ត ពេលខ្លះគេយកកាំភ្លើងភ្ចង់ក្បាលភ្ចង់ខ្លួន នឹងលាបពណ៍ថាខ្ញុំបក្សនេះ បក្សនោះ ឆ្អែតអស់ហើយ ទម្រាំខ្ញុំតស៊ូមកដល់សព្វថ្ងៃនេះ...។ ចង់ដឹងច្បាស់សូមរង់ចាំការផ្សាយផ្ទាល់របស់ខ្ញុំក្នុងពេលខាងមុខនេះ...

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post