Sponsor
រិទ្ធី

កញ្ញា លី ចាន់វត្តី ហៅនាង តូច បានបញ្ចេញទស្សនៈថា៖ រាល់ថ្ងៃខាំគ្នាដូចឆ្កែ ដណ្តើមតែអំណាច អញខ្លាំងជាង អញពូកែជាង ចុងក្រោយ ម្នាក់ជាប់គុក ម្នាក់ចូលស្រុកមិនបាន។ មិនដឹងខ្លួននៅមានកូនឆ្កែដើរព្រុសផង លូផងដូចឆ្កែឆ្គួត មែនតើ គួរឱ្យខ្ពើមណាស់ពេលខ្លះចង់តែដាក់ក្បាលម្នាក់មួយដំបងឱ្យវារយះមាត់ស្ងាត់ខ្លះ។

យុវតីសកម្មជនអតីតគណបក្សប្រឆាំងអធិប្បាយថា៖ ការផ្លាស់ប្តូរអ្វីមួយមិនមែនស្រួលទេ ចុះទាំរាំការផ្លាស់ប្តូររបប គឺមិនមែនមួយឆ្នាំឬពីរឆ្នាំធ្វើបានទេ គេប្រើពេលយូរណាស់ ហើយរួមជាមួយនឹង ការសាមគ្គីគ្នា ពួតដៃគ្នាយ៉ាងរឹងមាំ គិតកិច្ចការជាតិជាធំ មិនមែនដើរនយោបាយពីរ-បីខែផ្លាស់ប្តូរបានទេ ចាំក្នុងខួរឱ្យច្បាស់។

អ្នកគាំទ្រគ្រប់រូបគេស្ងាត់ស្ងៀម គេមិនមាត់មិនករ គេមិនមានប្រតិកម្មអ្វី ប៉ុន្តែក្នុងចិត្តគេ គឺគេតឹងចិត្តតឹងទ្រូង តែហារវាមិនរួច គេចាំតែមើល ចាំតែលើកទឹកចិត្ត ចាំតែចូលរួម តែអ្នកវិញ ហេតុអ្វីមិនធ្វើជាបង្គោលមួយដែលគេមានសង្ឃឹមថាអាចទៅមុខ អាចឆ្លងរួចឬអត់ ឱ្យគេជឿជាក់ ឱ្យគេមានទំនុកចិត្តផង? បែរជាធ្វើតែរឿងដែលធ្វើអោយអ្នកគាំទ្រអស់សង្ឃឹម ស្ទើរតែស្តោះទឹកមាត់ភឺយដាក់ទៅវិញ។ ហើយអត់ខ្មាស់គេទេ? រលាយអស់ហើយ នៅខាំគ្នាទៀត?

 

លី ចាន់វត្តី បន្ថែម៖ រហូតពេលនេះអ្នកខ្លះជាប់ពន្ធនាគារ អ្នកខ្លះនិរទេសខ្លួន អ្នកខ្លះត្រូវគេបណ្តេញចេញពីការងារ ដោយសាការរើសអើងនិន្នាការនយោបាយ អ្នកខ្លះត្រូវប្រឈមនឹងការចាប់ខ្លួន អ្នកខ្លះប្រឈមនឹងការប៉ុនប៉ងបាញ់សម្លាប់ ហើយអ្នកខ្លះក៏បានបាត់បង់ជីវិតទៅហើយ...។ ទាំងខ្ញុំ ទាំងគេខំខាំមាត់សង្កត់ចិត្តដើម្បីបន្តរដំណើរទៅមុខទៀត ប៉ុន្តែចុះហេតុអ្វីអស់លោកៗស្រី បែរជាមិនធ្វើឱ្យការលះបង់របស់គ្រប់គ្នាមានតម្លៃផង គិតតែពីប៉ែងជើងគ្នា ចាំតែហែកគ្នាបែបនេះទៅវិញ? ខ្ញុំអាណិតបងប្អូនគ្រប់គ្នាណាស់។

កញ្ញាក៏សូមសរសើរគណបក្សប្រជាជនកម្ពុជា របៀបរបប ការចាត់ចែងគេគឺរៀបពីក្បាលដល់ចុងកន្ទុយ គ្រឹះគេរឹងមាំ ឯងវិញហៀរអាចម៍។ ចាំណាលូតលាស់ខ្ពស់ដោយខ្លួនឯង គឺវារឹងមាំ តែបើខ្ពស់ដោយសាការលើកបន្តុបប្រយ័ត្នធ្លាក់បាក់ករងាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor