
មុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក លោក ជុំ កុសល ដែលជាទីប្រឹក្សារបស់ នាយករដ្ឋមន្ត្រី បានរៀបរាប់ពីស្ថានភាពចុងក្រោយរបស់លោក បណ្ឌិត សាស្ត្រាចារ្យ ស៊ុយ សារ៉េត នាល្ងាចថ្ងៃទី១៤ ខែមីនាឆ្នាំ ២០១៨ ៖
សូមគោរពរាយការណ៍ជនបងប្អូនអំពីស្ថានភាពជំងឺលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត៖
១-ត្រចៀកខាងឆ្វេងដេរច្រើនថ្នេរ និងស្តាប់ទូទៅបានប្រហែល៧០%(និយាយឮៗច្រើនដងបានឮ)
២-ខ្លួនកម្រើកអត់បានទេ ពេលនិយាយបើស្តាប់បានគាត់កម្រើកបានតែចង្អុលដៃម្ខាង រីឯដៃម្ខាងទៀតនៅហើម ត្បឹតពេលនោះគាបជាប់ទ្វារឡាន។
៣-មាត់និយាយអត់បាន១០០%តែម្តង។
៤-ហូបអាហាររឹង(បាយ)អត់បានទេ បានតែទឹកដោះគោ ទឹកបបរបញ្ចុកតាមទុយោ។
៥-បែកក្រអូមមាត់ សាច់ថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ស្រាំឆ្អឹងថ្គាម។ 6-ភ្នែកបើកបានតែម្ខាង និងមើលឃើញមិនច្បាស់ មានកកឈាមក្នុងភ្នែក។ សរុបមក ស្ថានភាពនៅធ្ងន់ ហើយគ្រូពេទ្យកំពុងតាមដានបន្ត។

