កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ និងបក្សពួកត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី ព័ត៌មាននេះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្នុងនោះដែរ ឯកឧត្ដម ថៃនរៈ សត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការសោកស្ដាយជាខ្លាំង ព្រោះតែកូនប្រុសដើរលើផ្លូវខុស ដែលសង្គមមិនឲ្យតម្លៃ ដោយលោកចិញ្ចឹម និងមើលថែបានតែរូបរាងកាយទេ តែចិត្តគំនិត និងទង្វើរបស់គេលោកមិនអាចតាមឃុំគ្រងគ្រប់ពេលបានទេ ។
រហូតមកដល់ឆ្នាំ ២០១៨នេះ លោក ថៃ នរៈពិទូ អតីត Freshie Boy លេខ១ ឆ្នាំ២០០៧ បានរួចផុតពីពន្ធនាគារនៅខេត្តបាត់ដំបងហើយ និងបានចាប់ផ្ដើមប្រើប្រាស់ជីវិតថ្មី ដោយមានវត្តមានជាថ្មីនៅក្នុងរង្វង់សិល្បៈ ក៍ដូចជាកម្មវិធីផ្សេងៗ ជាក់ស្ដែង កម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី២០ និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ប៉ុន្តែមហាជនឃើញទឹកមុខរបស់លោក ហាក់មិនស្រស់បោះសោះ ក្នុងន័យហាក់ដូចជាអៀន នឹងទង្វើរបស់ខ្លួនដែលធ្វើមិនល្អកន្លងមក។
យ៉ាងនេះក្ដី មហាជននូវតែគាំទ្រលោក បើទោះបីជាកន្លងមកធ្វើរឿងដែលសង្គមស្អប់ខ្ពើមក្ដី អ្វីដែលសំខាន់ គឺចេះកែប្រែនូវកំហុសរបស់ខ្លួន។



