
កណ្ដាលៈ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច ផ្ទាំងប៉ាណូមួយផ្ទាំង នៅកន្លែងរៀបចំពិធីបុណ្យទន្លេ នាក្រុងតាខ្មៅ ខេត្តកណ្ដាល បានបាក់ធ្លាក់សង្កត់លើម៉ូតូ និងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវរងរបួស។
បើតាមការដាក់សង្ស័យ ការបាក់ផ្ទាំងប៉ាណូខាងលើនេះ គឺបណ្ដាលមកពីការធ្វេសប្រហែសរបស់ជាងពេលដំឡើង។ តែទោះជាយ៉ាងណាក្ដី នេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះ ពេលនេះ សមត្ថកិច្ចកំពុងចុះពិនិត្យនៅកន្លែងកើតហេតុ៕




