Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប៖ រថយន្តដឹកទំនិញខ្នាតយក្សមួយគ្រឿងផ្ទុកទៅដោយគ្រឿងអេឡិចត្រូនិចម៉ាកសាំស៊ុង ត្រូវបានមន្រ្តីគយខេត្តសៀមរាបមួយក្រុមនាំគ្នាដេញស្ទាក់ចាប់ពីផ្លូវជាតិជាតិលេខ០៦ រហូតដល់ក្នុង បុរី សៀង ណាំ ដើម្បីពិនិត្យទំនិញម្តងៗមួយ បន្ទាប់ពីមានការសង្ស័យថា មិនបានបង់ពន្ធគ្រប់ចំនួនចូលថវិការជាតិ។ បន្ទាប់ពីមន្រ្តីគយបានឃាត់រថយន្តនោះ ស្រាប់តែមានភាពប្រទាញប្រទង់គ្នាជាច្រើនម៉ោង ហាក់មានអាថ៌កំបាំងនៅពីក្រោយខ្នង បន្ទាប់ពីគេដឹងថាម្ចាស់រថយន្តដឹកទំនិញជាឧកញ៉ាមានឥទ្ធិពល។

ហេតុការឃាត់រថយន្តផ្ទុកទំនិញគេចពន្ធនេះ ធ្វើឡើងនាថ្ងៃទី៨ខែមិនាឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្សារបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។ បើតាមមន្រ្តីគយបានបង្ហើបថា រថយន្តនេះ បានដឹកសម្ភារៈអេឡិចទ្រូនិច ម៉ាកសាមសុង ពាក់ស្លាកលេខព្រះសីហនុ 3A 28 16 ចេញមកពីស្រុកសំពៅលូន ជាប់(ព្រំប្រទល់ប្រទេសកម្ពុជា/ថៃ)កាត់តាម ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកទម្លាក់ ឃ្លាំងស្តុក នៅក្នុងបុរី សៀង ណាំ ក្នុងខេត្តសៀមរាប ដើម្បីទុកបោះដុំឱ្យម៉ួយ។ បើតាមមន្រ្តីគយខាងលើ រថយន្តខ្នាតយក្សដឹងសម្ភារៈអេឡិចត្រូនិចសាំស៊ុងនោះត្រូចវបានឃាត់យកមកទុកនៅសាខាគយ និង រដ្ឋាករ ខេត្តសៀមរាប ហើយ។

ចំពោះករណីរឿងទំនិញត្រូវបានមន្រ្តីគយសសេរកំណត់ហេតុបញ្ជូនទៅអគ្គនាយកគយនៅភ្នំពេញរួចរាល់ហើយ ដើម្បីសុំសេចក្តីសម្រេចពីអគ្គនាយកដ្ឋានគយ តែមិនទាន់មានការឆ្លើយតបពីថ្នាក់លើនៅឡើយទេ។ បើយោងតាមសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋបានលួចខ្សិបថា ក្នុងការចុះស្ទាក់ចាប់នេះមានការប្រទាញប្រទង់គ្នាដណ្ដើមយករថយន្តទៅទៅទុកនៅកន្លែងរៀងខ្លួនពីសំណាក់គយខេត្តនិងគយចល័ត ប្រហែលជាលោកគយគិតថា និងទទួលបានលាភសក្ការៈពីឈ្មួញអ្នករត់ការយកទៅនិញទៅវិញមិនតិចនោះទេ ហើយក៏ជាឱកាស់អោយក្រុមឈ្មួញបង់លុយទឹកតែរាល់ខែអោយខ្លួនផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor