Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ម្តាយជាទីស្រលាញ់របស់តារាសម្តែងប្រុសលោក ហេង នរៈកក្កដា បានទទួលមរណៈភាពហើយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាសិទ្ធិនារី ក្នុងនោះមហាជនជាច្រើន ក៏ដូចជាមិត្តភក្តិក្នុងវិថីសិល្បះ បានបង្ហាញអារម្មណ៍អាណិតអាសូរដល់ លោក ហេង នរៈកក្កដា មិនគួរណាលោកបាត់បង់ម្តាយក្នុងថ្ងៃដែលមនុស្សលើពិភពលោកនាំគ្នាជូនការដូ និងក្តីស្រលាញ់របស់ពួកគេទៅកាន់ម្តាយរៀងៗខ្លួន។

ដោយឡែក នៅក្នុងថ្ងៃទី១១ ខែមីនា ២០១៨ នេះ ពិធីបុណ្យសពម្តាយរបស់ លោក ហេង នរៈកក្កដា ដែលកំពុងធ្វើឡើងនៅឯគេហដ្ឋានរបស់លោកផ្ទាល់ ក្នុងនោះ ទោះបីជាមមាញឹកយ៉ាងណា ក៏គេឃើញមានវត្តមានរបស់តារាសិល្បះមួយចំនួនដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា លោក ប៉ែន ចំរ៉ុង និងជាច្រើននាក់ផ្សេងទៀត មកចូលរួមក្នុងពិធីនេះ ក្នុងទឹកមុខស្រពាប់ស្រពោន និងក្រៀមក្រំជាទីបំផុត។

គួរបញ្ចាក់ផងដែលថា ក្រោយពីអ្នកម្តាយឃ្លាតឆ្ងាយជារៀងរហូត លោក ហេង នរៈកក្កដា តែងតែបង្ហោះរូបថតអនុស្សាវរីយចាស់ៗជាមួយម្តាយ អមជាមួយសារកម្សត់ៗ ធ្វើឲ្យមហាជនជាច្រើនមានក្តីអាណិត និងប្រាប់ឲ្យលោកព្យាយាមកាត់ចិត្តទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor