Sponsor
រិទ្ធី

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយករណីវិវាទដីធ្លី ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំរកដំណោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ចវិនិយោគដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំរកដំណោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ជាលទ្ធផលក្រុមហ៊ុន និងប្រជាពលរដ្ឋបានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ យល់ព្រមទទួលយកដំណោះស្រាយជាទំហំ ៣ហិចតា និងថវិកាចំនួន ២ ៥០០ ដុល្លារ ក្នុងមួយគ្រួសារ ប៉ុន្តែមិនដោះស្រាយចំពោះប្រជាពលរដ្ឋដែលបានដោះស្រាយរួចហើយនោះទេ

ក្រុមប្រជាពលរដ្ឋ២០០ គ្រួសារផ្សេងទៀតយល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ១.៥ហិចតា ក្នុងមួយគ្រួសារ។ ភាគីក្រុមហ៊ុនយល់ព្រមឱ្យរដ្ឋកាត់ដីទំហំ ៨២៥ហិចតា ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ចដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋក្នុងចំណោម ១៧៥គ្រួសារតាមសំណូមពរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor