
ជាថ្មីម្តងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នេះ អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ពីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានសរសេរក្នុងគណនីហ្វេសប៊ុកអ្នកស្រីថា៖ នាងខ្ញុំ ប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី សូមប្រកាសជាសាធារណៈថានាងខ្ញុំសូមបដិសេធមិនគាំទ្រការបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា គណបក្ស កែម ឡី នោះទេ ពីព្រោះតាំងពីដើមរហូតមក ស្វាមីនាងខ្ញុំមិនដែលមានបំណងបង្កើគណបក្សម្តងណាឡើយ បំណងរបស់គាត់គឺត្រឹមតែជួយផ្តល់យោបល់គ្រប់គណបក្នយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ និងដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាតែប៉ុណ្ណោះ អាស្រ័យហេតុនេះសូមបងប្អូនជនរួមឈាមខ្មែរនៅក្នុងប្រទេសកម្ពុជា និងនៅឯនាយសមុទ្រទាំងអស់មេត្តាយល់ពីបំណងរបស់ស្វាមីនាងខ្ញុំ ដោយក្តីអនុគ្រោះផង។
ការបដិសេធនេះធ្វើឡើងក្រោយពីប្អូនប្រុសសពលោកបណ្ឌិត កែម ឡី ប្រកាសបង្កើតគណបក្ស កែម ឡី។
សូមបញ្ជាក់ថា៖ លោកស្រី ប៊ូ រចនា និងកូនៗទាំង៥រូប បានទៅដល់ប្រទេសអូស្រ្តាលីហើយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីរស់នៅទីនោះ។
