Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្យុងយ៉ាងៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនានេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK)បានបង្កើតឲ្យមាន “ការឯកភាពមួយដោយពេញចិត្តបំផុត”  បន្ទាប់បានស្តាប់ អំពីចេតនារបស់លោក Moon Jae-in សម្រាប់ជំនួបកំពូល ក្រោយពីវត្តមានរបស់បេសកជនពិសេស ។ ទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ការឯកភាពដូច្នេះ ខណៈដែលមានវត្តមានបេសកជនពិសេសពីប្រទេសកូរ៉េខាងត្បូង មកបំពេញ ទស្សនកិច្ចផ្លូវការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញ និងបានជួបជាមួយលោក គីម ជុង អ៊ុន មេដឹកនំាកំពូលរបស់ DPRK នាពេលល្ងាច ដោយបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកូរ៉េទាំងពីរ មុនពេល មានជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor