Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ខេត្តព្រះស៊ីហនុមានសក្តានុពលតាំងពីជាង១០ឆ្នាំមុន ដែលពេលនេះ ជាទីកន្លែងចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ក្នុងការអភិវឌ្ឃទៅមុខ និងជាឱកាសក្នុងការបង្កើនតម្លៃឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

ថ្លែងក្នុងពិធីបញ្ចប់គ្រោងអគារការិយាល័យ និងបញ្ចុះបឋមសិលា សណ្ឋាគារ ជីង​ តាន នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា អ្វីដែលយើងបានចាប់អារម្មណ៍ គឺជំរុញឲ្យខេត្តមួយនេះ កាន់តែមានសក្តានុពល និងមានតម្លៃក្នុងរយៈពេលវែង។ លោកថា នៅតាមបណ្តាប្រទេសមួយចំនួន ការបង្កើតតម្លៃ នៃសក្តានុពល វាបានក្នុងរយៈពេលខ្លី តែបើមិនប្រយ័ត្ន វានឹងបាត់តម្លៃក្នុងរយៈពេលវែង ហេតុដូចនេះ ការចាប់អារម្មណ៍នៃការបង្កើតឱកាស ត្រូវចងភ្ជាប់ជាមួយនឹងទិសដៅ ដើម្បីរក្សាតម្លៃរបស់វា សម្រាប់រយៈពេលវែងទៅខាងមុខទៀត។

យើងមានកោះ និងឆ្នេរជាច្រើន ហើយយើងត្រូវថែរក្សាវា ព្រោះយើងបានទាំងសកត្តានុពលក្នុងការអភិវឌ្ឍ ហើយយើងរក្សាបានទាំងអត្តសញ្ញាណ។ លោកថា កម្ពុជាជាប្រទេសមហាអំណាចពីអតីតកាល ហើយលោកជឿថា កូនខ្មែរបច្ចុប្បន្នអាចធ្វើបាន ដោយចាប់ផ្តើមនូវការអភិវឌ្ឍ មិនបាត់បង់អត្តសញ្ញាណ ដោយគោលការណ៍ឈ្នះ ឈ្នះ បានទាំងការអភិវឌ្ឍ រក្សាបានអត្តសញ្ញាណ ហើយមិនប៉ះពាល់ដល់ទីផ្សា ដែលនេះហើយជាការរក្សាតម្លៃក្នុងរយៈពេលវែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor