header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក​ Range Rover មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាស្វាមីរបស់អ្នកនាង សុគន្ធ នីសា កំពូលតារាចម្រៀងរស្មីហង្សមាស បានបើក​ទៅបុកម៉ូតូ Honda Dream របស់យុវជនម្នាក់ចតចោល នៅចញ្ចើមផ្លូវសុរាម្រឹត បណ្ដាលឲ្យម៉ូតូរងការខូតខាត រីឯរថយន្តជ្រុះកាងមុខខាងឆ្វេង បានបន្តបើករត់រហូតទៅដល់ស្ពាននាគក្បែរវត្តភ្នំ ត្រូវបានគេតាមស្ទាក់ និងជួយឃាត់បាននាំមកកន្លែងកើតហេតុវិញ ដើម្បីដោះស្រាយគ្នា។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ​ កើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវសុរាម្រឹត (ក្បែររូបសំណាក់សម្ដេចតា ព្រះបរមរតនកោដ្ឋ) ស្ថិតក្នងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមសម្ដីយុវជនរងគ្រោះ បានប្រាប់ភ្នាក់ងារ CAM POST បានដឹងថា ប្អូនគឺជាម្ចាស់ម៉ូតូ Honda​ Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AW-1750 បានជិះមកឈប់ ចតនៅលើចិញ្ចើមផ្លូវកើតហេតុខាងលើ ពេលនោះជនរងគ្រោះក៏ឃើញរថយន្តស៊េរីទំនើបម៉ាក RAGE ROVER មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-9779 ដែលអ្នកបើកបរត្រូវគេស្គាល់ថា ជាស្វាមីរបស់អ្នកនាង សុគន្ធ នីសា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានជ្រុល​ទៅបុកម៉ូតូរបស់ខ្លួនពីក្រោយទាំងកំរោលខ្ទាតជិត១០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតទាំងមុខទាំងក្រោយ ហើយរថយន្តបង្កហេតុ បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ​ រហូតទៅដល់ស្ពាននាគវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញដដែល ក៏ត្រូវបានមិត្តភក្តិជនរងគ្រោះ និងប្រជាពលរដ្ឋជួយឃាត់ជាប់ តែលិចមុខបុរសម្នាក់ទៀត ពាក់អាវខ្មៅដៃខ្លីចេញមកកាងច្រងែងច្រងាង អះអាង​ថា ជាតំណាងស្វាមីរបស់នាង សុគន្ធ នីសា ក្រោយមកក៏ហៅមិត្តភក្តិម្ចាស់ម៉ូតូរងគ្រោះ ឡើងរថយន្ត ហើយបុរសជាតំណាងនោះ ក៏ឡើងរថយន្តនាំមកកន្លែងកើតហេតុវិញ ដើម្បីធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូជនរងគ្រោះតាមសន្តិវិធី តែនៅពេលមកដល់កន្លែងកើតហេតុនិយាយមិនត្រូវគ្នា។

បន្ទាប់មកក្រោយដោយមានការសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ម្ចាស់រថយន្តបង្កក៏ព្រមសងថ្លៃខូចខាតទៅខាងភាគីម៉ូតូរបស់ជនរងគ្រោះចំនួន​ 450$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post