
កំពង់ឆ្នាំងៈ រថយន្តយីឌុបខ្នាតយក្ស១គ្រឿង ដឹកដំឡូងពីលើបង្កប់ឈើពីក្រោម ត្រូវបានព្រះរាអាជ្ញារ និងនគរបាលសេដ្ឋកិច្ចខេត្ត ធ្វើការបង្ក្រាប។
ករណីនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តតាកុល ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បើយោងតាមប្រភពបានឲ្យដឹងថា រថយន្តដឹកឈើនេះគ្មានស្លាកលេខទេ ត្រូវបានក្រុមអ្នកជូនផ្លូវដោះចេញ ព្រោះងាយស្រួលក្នុងការបង្វៀង។
ទោះយ៉ាងណា គេនៅមិនដឹងថា ជារបស់ឈ្មួញណានោះឡើយ ពេលនេះទាំងរថយន្ត និងឈើ ត្រូវបានព្រះរាជអាជ្ញារ និងនគរបាលសេដ្ឋកិច្ចខេត្ត នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច រង់ចាំវាស់វែងនៅថ្ងៃស្អែកផងដែរ៕


