Sponsor
រិទ្ធី

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​កាតព្វកិច្ច​ធ្វើ​ប័ណ្ណ​ និង​សៀវភៅ​ការ​ការងារ​របស់​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ ​​និងធ្វើ​ការនៅ​ក្នុង​ប្រទេស​កម្ពុជា របស់អគ្គនាយកដ្ឋាន       អន្ដោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័នានា លោក ឃុន សំបូន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋាននឹង​ធ្វើ​អធិការកិច្ច​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ខេត្ត​ ស្រុក​ និង​មន្ទីរ​ពាក់​ព​ន្ធ័​ ចុះ​ត្រួតពិនិត្យ​ ​ពលករ​ និង​អ្នក​ធ្វើ​វិនិយោគបរទេស​ ​ដែល​កំពុង​ស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ តទៅ​។​

ទន្ទឹមនឹងនោះដែរ លោក ​ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​សំណូមពរ​ដល់មន្ត្រីរាជការ​ពាក់​ព​ន្ធ័​ និង​អាជ្ញាធរ​ទាំងអស់​ ត្រូវ​ចូលរួមសហការ​ជាមួយ​ក្រុមការងារ​អធិការកិច្ច​ដែល​បាន​ចាត់តាំង​ក្នុង​លិខិត​បង្គាប់ការ​ ដើម្បី​ចូលរួម​អនុវត្តច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​សូមកុំ​បន្ត​ឱ្យ​មាន​កំហុស​តទៅ​ទៀត​ ដូច​ជា​ ការ​យក​សេវា​លើស​ច្បាប់​កំណត់​ ការ​ចេញ​សំបុត្រ​កំណើត​ ឬ​អត្ត​សញ្ញា​ប​ណ្ណ័​ឱ្យជនបរទេស​ជាដើម​។

​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ ជនបរទេស​ម្នាក់ៗ​ដែល​មក​ស្នាក់​នៅ​ធ្វើការ​ត្រូវ​មាន​លិខិតឆ្លងដែន​ និង​ទិដ្ឋាការ​តាម​ការ​សុំ​ស្នាក់​នៅ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ​ ដោយ​មានកា​ត្វ​កិច្ច​បង់ប្រាក់​ចូល​ថវិកាជាតិ​ក្នុងម្នាក់ៗ​ចំនួន​ ១០០​ដុល្លារ​ក្នុង ​១​ឆ្នាំ​។​

លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​បានប្រាប់ថា៖ ពលករ​ដែល​កំពុងធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន រោងចក្រ​ សហគ្រាស​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​ផ្ទាល់ខ្លួន ​មាន​លិខិតឆ្លងដែន​ ទិដ្ឋាការ ​និង​មាន​សៀវភៅ​ការងារ​ ដើម្បី​ការពារ​ខ្លួន​ និង​ត្រូវ​បង្ហាញ​ដល់​ក្រុមការងារ​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​។​ លោកពន្យល់ថា ក្នុង​ពេល​ចុះ​អធិការកិច្ច​ បើ​សង្ស័យ​ក្រុមហ៊ុន​ណាមួយ​មាន​ពលករ​បរទេស​ខុសច្បាប់​ ឬ​មិន​គោរព​កា​ត្វ​កិច្ច​នោះ ​លោក​ព្រះរាជអាជ្ញា​ ​នឹង​ចេញ​ដីកា​ចុះ​ឆែកឆេរ​ភ្លាម​ ដើម្បី​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព ​និងមាន​ប្រសិទ្ធភាព​។ គោលបំណងនៃចុះអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ គឺដើម្បី​ការពារ​សន្តិសុខ​ជាតិ ​បង្កើន​ចំណូល​ថវិកា​ជាតិ​ ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​        អ្នក​វិនិយោគ​ និង​ពលករ​បរទេស​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោងតាមច្បាប់ស្តីពីការច្បាប់​អន្តោប្រវេសន៍ ចែងថា៖ ​ជនបរទេស​ដែល​មិន​គោរព​កា​ត្វ​កិច្ច​នៃ​ច្បាប់​អន្តោប្រវេសន៍​ នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ប្រាក់​ចំនួន​ ១២៥​ដុល្លារ ​ហើយ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​ការងារ​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ​កម្ពុជា​។ ចំណែកឯអ្នក​មិន​អនុវត្ត​ច្បាប់ ​នឹង​ត្រូវ​ធ្វើការ​បណ្ដេញ​ចេញពី​កម្ពុជា ​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​ ចំពោះ​អ្នក​គេចវេះ​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ពី​ ១​ខែ​ ទៅ​ដល់ ​៦​ខែ​ ហើយនឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor