header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ពីការភ្ញាក់យ៉ាងកក្រើកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅក្នុងបណ្ដាញសង្គមFacebook ពាក់ព័ន្ធទៅនិងការបង្ហោះសារឆ្លងឆ្លើយរវាងស្រីស្រស់សោភាម្នាក់ដែលបានឆាតតាមFacebook ជាមួយព្រះសង្ឈមួយអង្គដែលគង់នៅវត្តទូលអស់លោក ដែលស្ថិតនៅខាងទូរទស្សន៏CTN នោះ ស្រ្តីម្នាក់ដែលជាម្ចាស់Account Facebook Pho Dana បានចេញមុខបដិសេដដោយបានលើកឡើងថាមានអ្នកលួចបង្កើតAccount Facebook ថ្មីដោយយករូបនាងទៅដាក់។

ក៏ប៉ុន្តែអ្វីដែលគួអោយងឿងឆ្ងល់នោះ ព្រះសង្ឈនៅវត្តទូលអស់លោកដែលត្រូវចោទប្រកាន់ថាបានឆាតរឿងសិចនិងការថតវិដេអូជាមួយស្រីស្រស់សោភាទុកមើលផងនោះ នៅមិនទាន់ចេញព្រះភ័ក្រ ច្រានចោលពត៌មានដែលគេបង្ហោះនោះទេ។

បើយោងតាមឃ្លីបវិដេអូមួយតាមFacebook ស្រ្តីស្រស់សោភា Pho Dana បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានពត៌មានវិទ្យាក្រសួងមហាផ្ទៃ ដើម្បីអោយជួយស្វែងរកមុខអ្នកលួចបង្កើតAccount Facebook ដែលយករូបនាងទៅដាក់ ក្នុងគោលបំណងបំផ្លាញកិត្តិយសរបស់នាងតាមរយៈបង្ហោះសារក្លែងក្លាយពាក់ព័ន្ធទៅនិងរឿងព្រះសង្ឈឆាតនិយាយពីរឿងសិចជាមួយនាងថែមទៀតផង។

ឥលូវគេនៅរងចាំមើលថាតើព្រះសង្ឃដែលរងការចោទប្រកាន់ហ៊ានចេញព្រះភ័ក្រ បដិសេដឬយ៉ាងណា? សូមរងចាំតាមដានទាំងអស់គ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post