
ឯកឧត្តមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានឲ្យនៅនៅមុននេះបន្តិច វេលាម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី ១៥ខែ មីនា ឆ្នាំ២០១៨ នេះ គឺសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាប់បានម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការប្រើហិង្សា លើរូបលោកបណ្ឌិត ស៊ុយ សារ៉េត ។
ជនសង្ស័យទី៣ មានឈ្មោះ អាន ផល្លី អាយុ ៣១ ឆ្នាំ ស្នាក់នៅ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ ។



ជនសង្ស័យ ទី១ មានឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យ ទី២ មានឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក ។

ខណៈនេះសមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។



