Sponsor
រិទ្ធី

ភ្នំពេញ​ ៖ ​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វា​រី (HIMAWARI) ក្រុមហ៊ុន​ឆ្នោត សេដ្ឋី​ដែលជា​ការវិនិយោគ​​រប​ស់ជន​ជាតិចិន​​បាន​បើកសម្ពោធដាក់​ឱ្យដំណើរការ​​ជា​ផ្លូវការ​ នៅក្នុង​ប្រទេស​កម្ពុជា​​ហើយ បន្ទាប់ពីក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ថ្លែងនៅក្នុងពិធីសម្ពោធនោះ ​លោក​អគ្គនាយក​ក្រុមហ៊ុន ឆ្នោត​សេដ្ឋី លោក ច​ន​នី វង់ (Johnnie Wong) បាន​ប្រាប់​ថា​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​គោលបំណង​នៃ​ការបង្កើត​ឆ្នោតនេះ​នៅ​កម្ពុជា ​គឺ​ដើម្បី​ជួយ​បង្កើន​ភាពសប្បាយ​រីករាយ​ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាជន ក៏ដូចជា​ចូលរួមចំណែក លើកកម្ពស់​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

​អគ្គនាយករូបនេះបង្ហាញពីទស្សនវិស័យរបស់ក្រុមហ៊ុន​ថា៖ ​ក្រុមហ៊ុន​មាន​គោល​គំនិត​មួយ គឺ​យក​អតិថិជន​ជាធំ គ្រប់គ្រង​ប្រកបដោយ​ភាពស្មោះត្រង់ ដោយប្រកាន់ខ្ជាប់​នូវ​គោលការណ៍ សុចរិត យុត្តិធម៌ និង​ធានាថាមានការ​ផ្តល់ជូន​ជា​រង្វាន់ពិតៗ ទៅដល់​អតិថិជន ដែល​បានឈ្នះ​រង្វាន់​ឆ្នោត​ពី​ក្រុមហ៊ុន​ឆ្នោតសេដ្ឋី​នេះ។​ លើសពីនេះទៅទៀត លោកបញ្ជាក់​ថា ក្រុមហ៊ុន​ឆ្នោត សេដ្ឋី​នឹងធ្វើយ៉ាងណាឱ្យក្លាយជ​ក្រុមហ៊ុន​ឆ្នោត​មួយ ដែល​ផ្តល់​សេវាកម្ម​ល្អ ជូន​អតិថិជន ដើម្បី​ទទួល​បាន​ការស្រលាញ់​ចូលចិត្ត និង គាំទ្រ​ដ៏​ច្រើន​លើសលប់ ពី​អតិថិជន​គ្រប់រូប នៅក្នុង​ប្រទេស​កម្ពុជា​។​

សម្រាប់សេវាកម្មរបស់ក្រុមហ៊ុន​ រួមមាន​សេវាកម្ម​ទិញ និង​ប្ដូរ​រង្វាន់​តាមអន​ឡាញ (online) ដែល​អាច​ទិញ តាមរយៈ​ទូរស័ព្ទ​ដៃ​ផ្ទាល់ និង​តាមរយៈ​ភ្នាក់ងារ របស់​ក្រុមហ៊ុន ដែលមានភ្នាក់ងារលក់ច្រើន​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី បាន​សហការជាមួយ ក្រុមហ៊ុន អ៊ី​ម៉ា​នី (E Money) ដែល​អាច​ឲ្យ​អតិថិជន បញ្ចូល​ទឹកប្រាក់ ក៏ដូចជា​ប្ដូរ​យក​រង្វាន់ ជា​សាច់ប្រាក់​ផ្ទាល់ តាមរយៈ​ក្រុមហ៊ុននេះ។

ក្រុមហ៊ុន​ឆ្នោត សេដ្ឋី មានគម្រោង​សហការ​ជាមួយ​ក្រុមហ៊ុនដែលផ្តល់​សេវាកម្ម​ផ្ញើ​ប្រាក់​ដទៃ​ទៀត នាពេលខាងមុខដ៏ខ្លី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor