
តារាចម្រៀង ខេមរៈ សេរីមន្ត ដែលទើបតែផ្លាស់ចេញពីផលិតកម្មចាស់ មកចូលរួមក្នុងផលិតកម្មរស្មីហង្សមាស គេសង្កេតឃើញថាលោកនៅតែទទួលបានការគាំទ្រខ្លាំងដដែរ និងបានចេញបទចម្រៀងថ្មីៗជាច្រើនបទ ដូចជា “អត់សិទ្ធិថែតែនៅបារម្ភ” “ស្ទឹងត្រែងបងអើយ” និង “សង្សារអើយឲ្យបងសុំទោស” ហើយសុទ្ធតែជាបទចម្រៀងពិរោះៗត្រូវចិត្តអ្នកគាំទ្រ។


ស្របពេលកាន់តែមានភាពជោគជ័យក្នុងវិស័យសិល្បមិនតិចជាង ១០ ឆ្នាំ ធ្វើឲ្យជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះ កាន់តែប្រសើរឡើង មិនចាញ់តារាចម្រៀងល្បីៗដ៏ទៃទៀត។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសបុកមួយឈ្មោះ មន្ត ស្នេហ៍ ដែលតែងតែបង្ហោះព័ត៌មានទាក់ទង់នឹង តារាចម្រៀង ខេមរៈ សេរីមន្ត បានបង្ហាញវីដេអូមួយនៃសកម្មភាពរបស់ សេរីមន្ត ស្លៀកពាក់យ៉ាងឡូយ ចុះពីកំពូលរថយន្តទំនើប Rolls Royce ពណ៌សដែលមានតម្លៃកប់ក្តោង ។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺ គ្រាន់តែ លោក ខេមរៈ សេរីមន្ត ចុះពីឡានភ្លាម ក៏មានបុរសម្នាក់ស្ទុះយកអាវធំ មកគ្របឲ្យតែម្តង។ ទោះបីជាយ៉ាង គឺមិនទាន់ដឹងថាតើនេះគ្រាន់តែឈុតនៃការសម្តែង ឬក៏ជាជីវិតឯកជនរបស់លោកឡើយ ប៉ុន្តែតាមមតិភាគច្រើនរបស់មហាជន គិតថាវាគ្រាន់តែការសម្តែងតែប៉ុន្នោះ។
មើលវីដេអូខាងក្រោម:







វីដេអូ៖