header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ឈ្មួញឈ្មោះ ស្រីមី កំពុងតែធ្វើសកម្មភាពក្នុងការប្រមូលទិញឈើ ពីក្រុមឈ្មួញដឹកតាមម៉ូតូយកមកលក់ឲ្យ នឹងបន្តដឹកជញ្ជូនទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃៗ ដឹកមិនតិចជាង៦ជើង រីឯក្នុងមួយរថយន្តអាចផ្ទុកបានចំនួន២ម៉ែត្រគូបឯណោះ។

ប្រភពពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ ក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថា រថយន្តបាឡែនដឹកឈើប្រណីតខាងលើ ស្លាកលេខភ្នំពេញ២Q-៣០៦៣ ជារបស់ស្រីមី ដែលមានទីតាំងស្តុកឈើ ស្ថិតនៅចំណុច ភូមិប៉ក់ញ៉ៃ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ ត្រង់ចំណុចចម្ការស្វាយចន្ទីរ ក្រោយផ្ទះមន្ត្រីយោធាម្នាក់តែងតែបើកដៃឲ្យឈ្មួញយកធ្វើជាតាំងទិញស្តុកឈើសម្រាប់ដឹកទៅកាន់ប្រទេសវៀតណាម។

មេឈ្មួញរូបនេះ ហាក់បីដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ចជំនាញបន្តិចឡើយ ឬក៏សមត្ថកិច្ចទាំងនោះ បានត្រូវថ្នាំងងុយគេងរបស់ថៅកែស្រីម្នាក់នេះ គេងលក់លែងដឹងលែងឮអ្វីអស់ទៅហើយ?

រាល់ការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឈ្មួញឈើឈ្មោះស្រី មី បានឡើយ ដោយទូរស័ព្ទចុចចូលជាច្រើនមិនមានអ្នកលើក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post